យល់ដឹង៖ ការដែលចង់ក្លាយទៅជាមនុស្សស្រីម្នាក់ដែលមានភាពរឹងមាំ និងមានភាពជឿជាក់នៅក្នុងខ្លួន វាមិនមែនជារឿងងាយស្រួលឡើយ ហើយក៏មិនមែននៅសុខៗ ក៏ទទួលបានភាពរឹងមាំ និងភាពជឿជាក់មកដែរ តែវាក៏បានមកពីការខិតខំធ្វើខ្លួន ឱ្យស័ក្កសមនឹងទទួលអ្វីទាំងនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ សម្រាប់ស្រីៗដែលចង់ធ្វើជាមនុស្សស្រីដែលរឹងមាំ និងមានភាពជឿជាក់នៅក្នុងខ្លួន អ្នកត្រូវមានចំណុចសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិន ទើបអ្នកអាចក្លាយទៅជាមនុស្សស្រីម្នាក់ដែលរឹងមាំ និងពោរពេញដោយភាពជឿជាក់ ដែលអ្នកណាៗក៏កោតសរសើរអ្នក។
ចង់ធ្វើជាមនុស្សស្រីដែលរឹងមាំនិងមានភាពជឿជាក់ គឺត្រូវតែមានចំណុចទាំងនេះ៖
១. ចំណេះដឹង

មនុស្សស្រីដែលអាចរឹងមាំ និងមានភាពជឿជាក់បាន លុះត្រាតែមនុស្សម្នាក់នោះពោរពេញដោយចំណេះដឹង និងសមត្ថភាព ដែលគ្មានអ្នកណាម្នាក់អាចមកមើលងាយ ឬពេកជ្រាយបាន អញ្ចឹងហើយ ស្រីៗបើចង់រឹងមាំ និងមានភាពជឿជាក់ត្រូវតែប្រឹងប្រែង យកចំណេះជំនាញដាក់ខ្លួនឱ្យបានច្រើន។
២. ចេះតែងខ្លួនឱ្យស្អាតសមរម្យ

ជាមនុស្សស្រី បើចង់រឹងមាំ និងពោរពេញដោយភាពជឿជាក់ ដែលធ្វើឱ្យអ្នកណាៗក៏កោតសរសើរ គឺត្រូវតែចេះតុបតែងខ្លួនឱ្យមានរបៀបរៀបរយ និងចេះតែងខ្លួនឱ្យស្អាតសមរម្យ មិនឡូយឆាយពេក ក៏មិនពិបាកមើល ដែលទាំងនេះជាអ្វីអាចធ្វើឱ្យមនុស្សស្រីកាន់តែមានទំនុកចិត្តលើខ្លួនឯង។
៣. ចេះធ្វើការងារផ្ទះ

កើតមកជាមនុស្សស្រី មិនថាពូកែរឿងការងាររកស៊ីនៅខាងក្រៅប៉ុណ្ណាទេ បើចង់ក្លាយខ្លួនទៅជាមនុស្សស្រីម្នាក់ដែលរឹងមាំ អាចមើលថែខ្លួនឯងបានយ៉ាងល្អ និងអាចរស់នៅតែម្នាក់ឯង ដោយភាពជឿជាក់ គឺត្រូវតែចេះធ្វើម្ហូប និងការងារផ្ទះជាដើម ទើបអាចរស់នៅបានសុខស្រួល។
៤. ក្លាហាន

មុននឹងចង់ក្លាយទៅជាមនុស្សស្រី ដែលរឹងមាំនិងមានភាពជឿជាក់នៅក្នុងខ្លួន មនុស្សស្រីត្រូវតែមានភាពក្លាហាន បើមិនអញ្ចឹងទេ នឹងក្លាយទៅជាមនុស្សស្រីដែលទន់ជ្រាយ មិនហ៊ានធ្វើអ្វីទាំងអស់ ទើបភាពក្លាហានគឺជាអ្វី ដែលអាចធ្វើឱ្យមនុស្សស្រីឈានទៅរកភាពរឹងមាំ និងភាពជឿជាក់បាន។
៥. មិនយកស្នេហាជាធំ

ស្នេហាអាចផ្តល់ក្តីសុខ និងថាមពលឱ្យជីវិតក៏ពិតមែន តែស្នេហាក៏អាចផ្តល់ផលអាក្រក់មកលើជីវិតរបស់យើងគ្រប់គ្នាបានដែរ ប៉ុន្តែយើងមិនយកស្នេហាជាធំ ទោះមានបញ្ហាឬបែកបាក់គ្នា វាក៏មិនអាចធ្វើឱ្យជីវិតអ្នកធ្លាក់ដុនដាបដែរ ម្យ៉ាងអ្នកកាន់តែរឹងមាំ និងកាន់តែមានភាពជឿជាក់ថាខ្លួនអ្នកជាមនុស្សមានតម្លៃយ៉ាងណា ទោះអ្នកផ្សេងមើលរំលងអ្នកយ៉ាងម៉េចក៏ដោយ៕