ផ្លូវដូចគំនូរ ជិតបានជិះហើយ! ក្រសួងសាធារណការ បញ្ជាក់ថ្ងៃ ដាក់ឱ្យដំណើរការសាកល្បង ​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុហើយ

https://s9.kh1.co/bb/bbf86a04479003e433918b4ea27dfa66afe7a4e0.jpg
សង្គម
 27-Apr-2022 9am · 5 months ago

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រៀមនឹង​ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ

ភ្នំពេញ៖ ​​​ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នាឱកាសដឹកនាំដំណើរទស្សនកិច្ចសិក្សា​ស្វែង​យល់ពី​ការងារ​សាងសង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ​ របស់ក្រុមយុវជន​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងនិស្សិត​នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន​សរុបប្រមាណ៣០០នាក់ ​​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រៀមនឹង​ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងដំណើរទស្សនកិច្ច កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ​បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ សម្រេចវឌ្ឍនភាពការងារបាន៩០,៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ហើយ​នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្រប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថាផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេ ដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

https://s9.kh1.co/__image/w=650,h=434,q=100/04/040173b7400343668e4165ab19054188fc8a64c5.png
https://s9.kh1.co/__image/w=650,h=434,q=100/2c/2cd8133626a6ad0adb7ba636607a15e7bb07b27c.png
https://s9.kh1.co/__image/w=650,h=434,q=100/4a/4ac0fb338cb50344eaa23be6f1635502f188d38c.png
https://s9.kh1.co/__image/w=650,h=434,q=100/49/49c840092da7fb2be328cc52484a2ced1ea4009f.png
https://s9.kh1.co/__image/w=650,h=434,q=100/98/982b12050171e5ee1fd75d11da4761fc65655ba2.png
https://s9.kh1.co/__image/w=650,h=434,q=100/08/081e04e73dbe14e456a97d68f8bbc97d2d197876.png
https://s9.kh1.co/__image/w=650,h=434,q=100/fe/feab305040faa048f0f3f88060fb89a7b1ff9d16.png
Han Horn
H.H

អត្ថបទទាក់ទង