Vinicius ប្រើចង្កេះបញ្ឆោតចូលប្រឡោះជើង Fernandinho អូសរត់តាំងពីពាក់កណ្តាលតារាងស៊ុតមួយគ្រាប់អ៊េមហួស ខណៈ Man City បំបាក់ R.Madrid ៤-៣(មានវីដេអូ)

//s9.kh1.co/94/94db8fa11ee2aa452601558479812b85eabee005.jpg
កីទ្បា

 ២៧-មេសា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

Vinicius ប្រើចង្កេះបញ្ឆោតចូលប្រឡោះជើង Fernandinho អូសរត់តាំងពីពាក់កណ្តាលតារាងស៊ុតមួយគ្រាប់អ៊េមហួស ខណៈ Man City បំបាក់ R.Madrid ៤-៣

បរទេស៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១នៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ជំនួបនៃក្រុមទាំង ២ ពិតជាស្វិតស្វាញមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញក្រុមម្ចាស់ផ្ទះ Man City បានទទួលជ័យជម្នះទៅលើក្រុម R.Madrid ក្នុងលទ្ធផល ៤-៣។ ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមមេឃខៀវរាងហាក់មានតែមខ្លាំងដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ មុនជួបគ្នាជើងទី ២ នៅទឹកដី Santiago Bernabeu។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ៤ គ្រាប់របស់ Man City គឺរកបានដោយកីឡាករ ៤ រូបផ្សេងគ្នា ក្នុងនោះ Kevin de Bruyne ជាអ្នកស៊ុតគ្រាប់បើកឆាកនៅនាទីទី ២, មុនពេល Gabriel Jesus ស៊ុតគ្រាប់ទី ២ នៅនាទីទី ១១, Phil Foden ស៊ុតគ្រាប់ទី ៣ នៅនាទីទី ៥៣ និង Bernardo Silva ស៊ុតគ្រាប់ចុងក្រោយនៅនាទីទី ៧៤។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដោយឡែក ៣ គ្រាប់វាយបករបស់ R.Madrid គឺរកបានដោយ Karim Bezema ២ គ្រាប់នៅនាទីទី ៣៣ និង ៨២(បាល់ពិន័យ ១១ ម៉ែត្រ, និងមួយគ្រាប់ទៀតរកបានដោយ Vinicius Jr. នៅនាទីទី ៥៥៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T