បរទេស៖ Paris Saint-Germain កំពុងពិចារណាចង់បណ្តេញលោក Mauricio Pochettino ចេញពីតំណែងក្នុងរយៈពេល ២៤ ម៉ោងខាងមុខ បន្ទាប់ក្លិបទើបតែឈ្នះពានរង្វាន់ Ligue 1 ថ្មីៗ, នេះបើយោងតាមប្រភពនៅក្នុងប្រទេស បារាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ PSG បានគ្រងជើងឯកពានលីគកំពូលនៅរដូវកាលនេះជាផ្លូវការហើយ ក្រោយទទួលលទ្ធផលស្មើគ្នា ១-១ ជាមួយ Lens កាលពីម្សិលមិញ ប៉ុន្តែទាំងក្រុមកីឡាករ និងអ្នកចាត់ការនៅតែប្រឈមមុខចំពោះការទទួលបានពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រ ក្រោយពួកគេធ្លាក់ចេញពីពាន Champions League អំឡុងខែមីនាកន្លងទៅ។

យោងតាមការចុះផ្សាយរបស់កាសែត Le Parisien បានឱ្យដឹងថា លោក Pochettino នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃនៅរដូវក្តៅខាងមុខ ខណៈ PSG ឥឡូវនេះកំពុងតែពិភាក្សាអំពីលក្ខខណ្ឌនៃការចាកចេញរបស់គាត់។

តាមរបាយការណ៍ដដែលបានអះអាងថា PSG នឹងត្រូវចំណាយទឹកប្រាក់ផ្តាច់កុងត្រារហូតដល់ទៅ ១៥ លានអឺរ៉ូ ឬប្រមាណជា (១៦ លានដុល្លាអាមេរិក) បើចង់បណ្តេញលោក Pochettino រួមទាំងក្រុមការងាររបស់គាត់ចេញពីតំណែង៕
ប្រភព៖ Metro