អុញនោះ! លោក Conte បោះពាក្យដាស់តឿនទៅ Ten Hag បែបនេះក្រោយលោកទទួលតំណែងជាគ្រូ Man UTD

//s9.kh1.co/09/098dc1dd2f087b8d2772249302c65e1ae7d26874.jpg
កីទ្បា

 ២៣-មេសា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

លោក Conte បានផ្ញើពាក្យដាស់តឿនទៅ Ten Hag បែបនេះក្រោយលោកទទួលតំណែងជាគ្រូ Man UTD

អង់គ្លេស៖ លោក Antonio Conte បានដាស់តឿនទៅលោក Erik Ten Hag ថាលោកនឹងត្រូវទទួលរងសំពាធជាខ្លាំងក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik Ten Hag
លោក Erik Ten Hag

Ten Hag ត្រូវបាន Man UTD ប្រកាសជាគ្រូបង្វឹកផ្លូវការជាមួយកុងត្រារយៈពេល៣ឆ្នាំ និងត្រៀមមកកាន់តំណែងនៅរដូវកាលក្រោយ ខណៈពេលនេះលោកនៅដឹកនាំ ក្លិប Ajax រហូតដល់ចប់រដូវកាល។

លោក Erik Ten Hag
លោក Erik Ten Hag

ដោយឡែក ពាក់ព័ន្ធនឹងការតែងតាំងលោក គឺលោក Antonio Conte បានបង្ហាញចំណាប់អារម្មណ៍ថា៖

ពិតណាស់ ពួកយើងកំពុងនិយាយពីក្លិបមួយដ៏ធំ គឺជាក្លិបដ៏សំខាន់មួយ។ កុំភ្លេចឲ្យសោះថាកាលពីរដូវកាលមុន United បានលេខ២ និងបានពង្រឹងក្រុមជាមួយ Varane, Sancho និង Ronaldo ។ វាចម្លែកណាស់ប៉ុន្តែពួកគេធ្វើមិនបានល្អទេបើធៀបនឹងរដូវកាលមុន វាបង្ហាញថានេះមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសគឺទីនេះគឺលីគអង់គ្លេស។ នៅអង់គ្លេស វាជាការងារដ៏ធំសម្រាប់អ្នកចាត់ការគ្រប់រូបព្រោះកម្រិតនៃការលេងគឺពិតជាខ្ពស់។ នៅពេលអ្នកស្នាក់នៅ Manchester United គឺសំពាធនឹងមានច្រើនខ្លាំងណាស់។ អ្នកត្រូវប្រយុទ្ធដើម្បីដណ្ដើមពានរង្វាន់។ វាមិនងាយស្រួលទេព្រោះក្រុមផ្សេងក៏គេមានគំនិតបែបហ្នឹងដែរ។

លោក Antonio Conte
លោក Antonio Conte
លោក Antonio Conte

ប្រភព metro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T