ញ៉ាក់សាច់! តែ​ចិនប៉ុន្មានប្រភេទនេះ អាចមាន​តម្លៃ​ជាង ១៨៤,០០០ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម

//s9.kh1.co/e0/e0ef488082b98f7ec3bdbe33511c62f07c5b87d4.jpg
យល់ដឹង

 ២១-មេសា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

គ្រាន់តែតម្លៃតែសម្រាប់មកពិសារប៉ុណ្ណោះ ប៉ុន្តែចំពោះតម្លៃវិញ គឺអាចថ្លៃជាងមាសទៅទៀត ដែលលោកអ្នកអាចនឹងមិននឹកស្មានដល់នោះឡើយ។

ចិន៖ ប្រភេទតែ​ដ៏​កម្រ​ និងមានតម្លៃ​ខ្ពស់​កប់​ពពក​ក្នុង​ប្រទេស​ចិន​ មានជាច្រើនឆ្នាំមកហើយ ដោយតម្លៃតែខ្លះអាចហក់ដល់រាប់មុឺនដុល្លារ ប៉ុន្តែមានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលដឹងថាគ្រាន់តែសម្រាប់ពិសារប៉ុណ្ណោះអាចតម្លៃថ្លៃបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងឆ្នាំ ២០០២ ប្រភេទ Da Hong Pao ដែលជាតែភ្នំ Wuyi ដែលធ្លាប់រក្សាទុកជាពិសេស សម្រាប់តែអធិរាជប៉ុណ្ណោះ ដែលវាត្រូវបានដេញថ្លៃក្នុងតម្លៃ ២៨,០០០ដុល្លារអាមេរិក នៅក្វាងចូវ។ ចូលមកដល់ ក្នុងឆ្នាំ ២០០៩ ប្រភេទតែ Taiping Houkui (តែបៃតងមកពី Anhui) ត្រូវបានដេញថ្លៃក្នុងតម្លៃ ៣១,៣០០០ ដុល្លារអាមេរិក នៅ Jinan ។ នៅក្នុងខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន Sotheby's Hong Kong បានចាប់ផ្តើមការដេញថ្លៃតែដែលមិនធ្លាប់មានជាលើកដំបូង ដោយផ្តោតលើតែរសជាតិជាចម្បង ដោយបរិមាណស្លឹកតែ ៣៣០ ក្រាម លក់ក្នុងតម្លៃ ៧២,១៥០ ដុល្លារអាមេរិក ។ ចំពោះប្រភេទតែដែលល្អនោះ គឺមិនមានចម្លើយ ដើម្បីឆ្លើយត្រូវនោះទេ ប៉ុន្តែអាចមានហេតុផលផ្សេងទៀត គឺអាចមកពីប្រវត្តិ និងធាតុផ្សំរបស់តែប៉ុណ្ណោះ ប៉ុន្តែចំពោះរសជាតិវិញ គឺមិនសូវជាមានអ្នកលើកមកនិយាយនោះឡើយ នេះជាការបកស្រាយរបស់លោក Yeung ដែលលោកធ្លាប់ធ្វើការក្នុងឧស្សាហកម្មស្រាមួយកន្លែង។

យ៉ាងណាមិញ លោក បានបន្តទៀតថា ប្រសិនបើអ្នកក្រឡេកមើលស្រា និងកាហ្វេ ទាំងពីរគឺជាភេសជ្ជៈដែលផលិតពីរុក្ខជាតិដូចគ្នា ប៉ុន្តែចំពោះដំណើរទីផ្សារវិញ គឺប្រព្រឹត្តទៅបានល្អជាងតែចិននៅក្នុងទីផ្សារពាណិជ្ជកម្ជ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

តែរូបតំណាង
តែរូបតំណាង
តែរូបតំណាង
តែរូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T