បរទេស៖ ក្នុងចំណោមផ្លែឪឡឹកជាង១,២០០ពូជ ដែលដាំដុះនៅជុំវិញពិភពលោក គ្មានពូជណាដែលមានតម្លៃថ្លៃ ឬអ្នកចង់បាន ជាងឪឡឹកសម្បកខ្មៅពូជ Densuke ឡើយ ខណៈវាដាំតែលើកោះភាគខាងជើងនៃកោះហុកកៃដូ ប្រទេសជប៉ុន ក្នុងបរិមាណតិចតួច និងកម្រលើសពី១០០គុម្ភក្នុងមួយឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ឪឡឹកពូជនេះ ត្រូវបានគេចាត់ទុកថា ជាឪឡឹកដ៏កម្របំផុតលើពិភពលោក និងមិនមែនជាប្រភេទផ្លែឈើ ដែលគ្រប់គ្នារំពឹងថានឹងអាចរកមាននៅតាមទីផ្សារ ឬហាងទំនិញធំៗទេ។ ផ្ទុយទៅវិញ មានប៉ុន្មានផ្លែប៉ុណ្ណោះ អាចរកបានជារៀងរាល់ឆ្នាំ ដែលត្រូវបានដាក់លក់ដេញថ្លៃ ទៅកាន់ក្រុមអ្នកដេញថ្លៃហ៊ានឲ្យតម្លៃខ្ពស់បំផុត។
តួយ៉ាង កាលពីឆ្នាំ២០១៩ វាជាតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ការដេញថ្លៃ នៃតម្លៃ៧៥០,០០០យេន (ប្រមាណ៦,០០០ដុល្លារអាមេរិក)។ ហើយតម្លៃបានធ្លាក់ចុះក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្ដែវានៅតែរក្សាតំណែងជាឪឡឹកពូជថ្លៃបំផុតលើពិភពលោកដដែល មកទល់ពេលនេះផងដែរ។
យ៉ាងណាមិញ ក្រៅពីការដេញថ្លៃ ប្រសិនបើទិញធម្មតា វាមានតម្លៃប្រមាណ២៥០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយផ្លែ។ ហើយវាត្រូវបាន វេចខ្ចប់ក្នុងប្រអប់ក្រដាសកាតុងធ្វើកេសដែលតុបតែងយ៉ាងស្រស់ស្អាត និងរួមបញ្ចូលវិញ្ញាបនបត្រប្រភពដើម ព្រោះភស្តុតាងនៃភាពត្រឹមត្រូវមានសារៈសំខាន់ណាស់។ បន្ថែមពីនេះទៀត វាត្រូវបានផ្តល់ជូនជាញឹកញាប់បំផុតជាអំណោយ ដើម្បីបង្ហាញពីការគោរព ការដឹងគុណ និងដើម្បីរក្សាទំនាក់ទំនងឲ្យរលូន៕
ប្រភព: Odditycentral
សូមទស្សនារូបភាពាខាងក្រោម៖





