តើត្រូវធ្វើយ៉ាងណា បើស្រលាញ់ប៉ះចំមនុស្សដែលមិនស្រលាញ់យើង!

//s9.kh1.co/4b/4b4aec268e3565b9189d4e5467f0cb515a09b060.jpg
យុវវ័យ

 ១៣-មេសា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

អារម្មណ៍នៃការស្រលាញ់តែម្ខាង វាពិតជាមិនអាចគ្រប់គ្រងបានទេ ហេតុនេះបើធ្លាក់ក្នុងស្ថានភាពបែបនេះ តើត្រូវធ្វើយ៉ាងណា បើស្រលាញ់ប៉ះចំមនុស្សដែលមិនស្រលាញ់យើង?

យល់ដឹង ៖ តើមានមនុស្សប៉ុន្មាននាក់ ដែលហ៊ាននិយាយដោយទំនុកចិត្តថា ពួកគេមិនដែលប្រឈមមុខនឹងស្ថានភាព កំពុងខូចចិត្តក្នុងស្នេហា អារម្មណ៍នៃការស្រលាញ់តែម្ខាង វាពិតជាមិនអាចគ្រប់គ្រងបានទេ អ្នកដឹងថាអ្នកមិនមែនជាមនុស្សតែម្នាក់ ដែលមានអារម្មណ៍បែបនេះទេ គឺមានមនុស្សទូទាំងពិភពលោកដែលជាមិត្តល្អបំផុតរបស់អ្នក ស៊ូឡើង! អ្នកក៏នឹងឆ្លងកាត់វាបាន ប៉ុន្តែវាត្រូវការពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងបេះដូងនេះ ពិតជាមិនអាចបង្ខំបាន យើងក៏មិនអាចបង្ខំអ្នកណាម្នាក់ឲ្យស្រលាញ់យើងដូចយើងដែលយើងស្រលាញ់គេបានឡើយ ជាដំបូងត្រូវទទួលយកការពិត ដែលយើងមានអារម្មណ៍ឯកា ទទួលស្គាល់ថាយើងខកចិត្ត ដូច្នេះយើងអាចឈានទៅមុខដោយមិនមានអារម្មណ៍ថាជាប់គាំង អ្នកត្រូវបន្តមើលថែខ្លួនឯង។

បើអ្នកទទួលស្គាល់ថា ខ្លួនឯងបានលង់ស្រលាញ់អ្នកដែលមិនស្រលាញ់យើង តើយើងត្រូវធ្វើអ្វីបន្តដោយរបៀបណា?

រូបតំណាង
រូបតំណាង

សូមណែនាំគំនិតវិជ្ជមាន ជួយអ្នកចេញពីអារម្មណ៍ស្រលាញ់គេតែម្ខាង ៖

១. ទទួលយកការពិតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ការពិតពេលខ្លះ វាឈឺចាប់ណាស់ក្នុងការដឹង ប៉ុន្តែយើងក៏មិនអាចបដិសេធបានទេ ព្រោះវាជាការពិត ជាពិសេសត្រូវទទួលស្គាល់ថាកាលពីមុន ខ្ញុំគិតថាគេមិនបានគិតដូចយើងទេ ព្រោះយើងគ្រាន់តែជាមិត្ត គ្រាន់តែជាបងប្អូន កុំគិតច្រើនអីត្រូវចាំថាបើមិនសង្ឃឹមនោះ នឹងមិនខកបំណងឡើយ។

វាកើតឡើងដោយសារយើងគិតច្រើនពេក ហើយមានអារម្មណ៍ច្រើនជាងអ្វីដែលយើងគួរមាន ហើយមិនខ្វល់ថា វានឹងក្លាយទៅជាបែបនេះទេ អ្នកត្រូវតែស្មោះត្រង់ជាមួយខ្លួនអ្នក ប៉ុន្តែកុំបន្ទោសខ្លួនឯង គឺត្រូវទទួលយកការពិតឲ្យបានលឿនតាមដែលអាចធ្វើទៅបាន កុំកុហកខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះវានឹងមិនផ្លាស់ប្តូរស្ថានភាពទេ។

២. កុំធ្វើអ្វីដែលធ្វើឲ្យខាតពេល

បើយើងអាចទទួលយកការពិត ដែលមានតែយើងអាចគិតដោយខ្លួនឯង វាអាស្រ័យលើអ្នក ថាតើត្រូវជ្រើសរើសផ្លូវមួយណាទៅ ទុកវាចោល ហើយបន្តទៅមុខទៀត ឬមួយនឹងបន្តស្រលាញ់គេតែម្ខាង? យើងនៅតែអាចជ្រើសរើសស្រលាញ់តែម្ខាង វាមិនមែនជារឿងអាក្រក់ទេ គ្រាន់តែអាចមិនស្រណុកចិត្តសូមគិតថា ថ្ងៃណាមួយគេនឹងងាកមកមើលយើងខ្លះ តែគួរដឹងថាបើគេនឹងស្រលាញ់ គេបានស្រលាញ់យូរមកហើយ។

ក្នុងចិត្តនៅតែស្រលាញ់គេម្ខាង ប៉ុន្តែជីវិតនៅតែបន្ត ប្រសិនបើអ្នកជ្រើសរើសស្នាក់នៅចំណុចនេះ មិនត្រូវទេ អ្នកនឹងស្ថិតក្នុងស្ថានភាពខ្ជះខ្ជាយពេលវេលាទេ ចូលបន្តរស់នៅក្នុងជីវិតធម្មតា ហើយកុំរារាំងខ្លួនអ្នកពីស្នេហាថ្មី ដែលអាចចូលមកស្វាគមន៍អ្នក វាអាចជាស្នេហាពិតក៏ថាបាន។

រូបតំណាង
រូបតំណាង

៣. ថែរក្សាខ្លួនអ្នកឲ្យបានល្អ ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ

បើយើងទៅស្រលាញ់គេតែម្ខាងហើយ មិនទទួលបានអារម្មណ៍ដូចគ្នាមកវិញ វាមិនមែនមានន័យថាយើងអាក្រក់ គ្មានតម្លៃ ឬធ្វើអ្វីខុសនោះទេ បញ្ហានៃអារម្មណ៍មិនចាំបាច់មានហេតុផលដើម្បីគាំទ្រអ្វីទាំងអស់នោះទេ អ្នកមិនត្រូវមានហេតុផលចំពោះអារម្មណ៍ស្រលាញ់នរណាម្នាក់។

តែជីវិតត្រូវតែបន្ត ដូច្នេះត្រូវថែរក្សាខ្លួនអ្នក ស្រលាញ់ខ្លួនឯងឲ្យច្រើន ហើយចាប់ផ្តើមមើលថែខ្លួនឯង មិនធ្វើដើម្បីប្រមាថអ្នកណាទេ ប៉ុន្តែសម្រាប់ខ្លួនយើង នៅពេលដែលយើងពេញចិត្តនឹងការផ្លាស់ប្តូរខ្លួនឯង ធ្វើអ្វីដែលយើងគិតថាល្អ និងចង់ធ្វើ ធ្វើអ្វីដែលយើងទទួលបានមកវិញ គឺទំនុកចិត្តលើខ្លួនឯង។

៤. អនុញ្ញាតិឲ្យខ្លួនអ្នក ទៅធ្វើអ្វីដែលថ្មី ឬធ្វើអ្វីមួយដែលអ្នកពេញចិត្ត

ដើម្បីកុំឲ្យមានអារម្មណ៍រំជើបរំជួលពេលនៅម្នាក់ឯង ព្យាយាមមិននៅម្នាក់ឯង កុំធ្វើសកម្មភាពដែលធ្លាប់ធ្វើ ឬជាបទពិសោធន៍របស់នរណាម្នាក់ បណ្ដោយឲ្យខ្លួនធ្លាក់ចូលទៅក្នុងបរិយាកាសអាប់អួរ ជំនួសមកវិញ យកខ្លួនអ្នកចេញពីចំណុចនោះ ហើយធ្វើអ្វីដែលថ្មី ឬធ្វើអ្វីដែលអ្នកចូលចិត្ត។

ប្រើវាដើម្បីជំនួសអ្វីដែលយើងចង់គេច ដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពនៃការសាកល្បងនិងកំហុសជាមួយនឹងអ្វីដែលថ្មី ប្រើខួរក្បាលរបស់អ្នកដើម្បីគិតពីបញ្ហាប្រឈមនៅចំពោះមុខអ្នក ដូច្នេះហើយកុំគិតអ្វីៗដដែលនាំនៅខ្លួនឯងខូចចិត្តព្រោះការស្រលាញ់តែម្ខាង កុំរកលេសដើម្បីរក្សារយៈពេលយូរជាមួយអតីតកាល។

រូបតំណាង
រូបតំណាង

៥. ប្រសិនបើអ្នកឃើញអ្វីមួយដែលរំឭកអ្នកពីវា ហើយបំភ្លេចវាចោល

វាហាក់ដូចជាក្មេងតូចម្នាក់ដែលមិនពេញចិត្តនឹងវត្ថុណាមួយ ហើយបោះវាចោល ប៉ុន្តែគិតដោយប្រុងប្រយ័ត្នប្រសិនបើអ្នករក្សាវា ពេលឃើញហើយមានអារម្មណ៍ថាមានបន្លាក្នុងចិត្តគ្រប់ពេល ដូច្នេះតើអ្នកនឹងរក្សាទុកវាសម្រាប់អ្វី? កុំធ្វើបាបខ្លួនឯងពេក។

វត្ថុដែលមានអនុស្សាវរីយ៍ជាមួយបុគ្គលនោះជាភស្តុតាងថាយើងធ្លាប់ស្គាល់គ្នាកាលពីអតីតកាល ព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងពិតជាមិនត្រូវភ្លេចថាការឈឺចាប់ក៏មានដែរ ហើយថាគេមិនស្រលាញ់យើងពិតជាឈឺចាប់ បើបេះដូងអ្នកមិនរឹងមាំ កុំយំពេលឃើញគេ ហើយប្រសិនបើអ្នកចង់បានវាលឿន អ្នកត្រូវតែកម្ចាត់វាចោល វត្ថុណាដែលមានប្រយោជន៍អាចបរិច្ចាគបាន នោះជាការល្អប្រសើរ៕

ប្រភព ៖ Sanook

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T