យល់ដឹង៖ ធ្មេចបើកៗ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏កាន់តែខិតជិតមកដល់ ធ្វើឱ្យប្រជាជនខ្មែរដែលរស់នៅក្នុងទីក្រុង នាំគ្នាវិលត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសាររៀងៗខ្លួន ដើម្បីចូលរួមអបអរ និងត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំខាលដែលមានព្រះនាមកិរិណីទេវី ដែលជាបុត្រទី៥របស់កបិលមហាព្រហ្ម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកចំពោះការរៀបចំដាក់សែនទទួលទេវតាឆ្នាំថ្មី ឆ្នាំខាលនេះ បងប្អូនប្រជាជនខ្មែរ គួរតែដឹងពីរបៀបដាក់សែនឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងតាមទំនៀមទម្លាប់ខ្មែរផងដែរ មិនមែនចេះតែរៀបចំដាក់សែនឱ្យតែបាន បាននោះទេ ដូច្នេះចំពោះប្រជាជនខ្មែរ ដែលមិនទាន់ដឹងពីរបៀបនៃការរៀបចំសែនត្រៀមទទួលទេវតាឆ្នាំថ្មីនេះ អាចមើលការរៀបរាប់នៅខាងក្រោមនេះបាន។
ដោយការរៀបចំសែនទទួលទេវតា ចែកចេញជាពីរថ្នាក់៖
សម្រាប់ប្រជាជនធម្មតា

១. បាយសី១ថ្នាក់៖ ១គូ
២. គ្រឿងសក្ការបូជា ធូប៥សរសៃ ទៀន៥ដើម៖ ចំនួនមួយឈុត
៣. ស្លាធម៌កូនចេក៖ ១គូ ឬតែ១ក៏បានដែរ
៤. ផ្លែឈើ អាចដាក់៣មុខ ឬ៥មុខ៖ ដាក់ចូលគ្នា១ចានក៏បានដែរ(ប៉ោម ក្រូច មៀន ចេក និងទំពាំងបាយជូរ)
៥. ដូង៖១គូ
៦. ទឹកអប់ ប្រេង ម្សៅ៖ ១ជើងពាន ឬចាន
៧. ទឹកស្អាត ដាក់ម្លឹះឬកាច់ផ្កាឈូកដាក់៖ ១ផ្តិល
៨. ទឹកស៖ ២កែវ
៩. អុចទៀនលឿង៖ ១គូ
១០. ធូបម្នាក់៣សរសៃ ឬ៥សរសៃ
១១. តុក្រាលកំរាលស ឬពណ៌ខៀវខ្ចី តាមសម្លៀកបំពាក់ទេវតា
១២. ផ្កាឈូកស ឬផ្កាឈូក៖ ១ថូ ឬ១គូ(៨ដើមក្នុង១ថូ)
១៣. គ្រឿងសណ្តែកនិងល្ង៖ ១ចាន ឬ១គូ
១៤. ចាក់បទសាធុការ មុនទេវតាយានចុះ៣០នាទី
សម្រាប់អ្នកមុខ អ្នកការ ជាមន្ត្រី អ្នករកស៊ីធំ អ្នកមានទ្រព្យធនគ្រប់គ្រាន់ អាចសែនរៀងធំបន្តិច

១. បាយសី៥ថ្នាក់៖ ១គូ
២. បាយសី៣ថ្នាក់៖ ១គូ
៣. បាយសី១ថ្នាក់៖ ១គូ
៤. គ្រឿងសក្ការបូជាធូប៥សរសៃ ទៀន៥ដើម៖ ចំនួន១ឈុត
៥. ស្លាធម៌កូនចេក៖ ១គូ ឬតែ១ក៏បានដែរ
៦. ប៉ោម សារី ក្រូចលឿន ចេកណាំ ទំពាំងបាយ ល្ពៅ ដូន ឪឡឹក៖ ១មុខ១គូ ឬមួយមុខ១ចាន
៧. ទឹកអប់ប្រេងម្សៅ៖ ១ជើងពានឬចាន
៨. ទឹកស្អាត ដាក់ម្លឹះឬកាច់ផ្កាឈូកដាក់៖ ១ផ្តិល
៩. ទឹកស៖ ២កែវ
១០. អុចទៀនលឿង៖ ២ដើម
១១. ធូបម្នាក់៣សរសៃ ឬ៥សរសៃ
១២. តុក្រាលកំរាលស ឬពណ៌ខៀវខ្ចី តាមសម្លៀកបំពាក់ទេវតា
១៣. ផ្កាឈូកស ឬផ្កាឈូក៖ ១ថូ ឬ១គូ(៨ដើមក្នុងមួយថូ)
១៤. គ្រឿងសណ្តែកនិងល្ង៖ ១ចាន ឬ១គូ
១៥. ចាក់បទសាធុការ មុនទេវតាយានចុះ៣០នាទី
ប្រភព៖ ហុងស៊ុយ