ចក្រភពអង់គ្លេស៖ បុរសម្នាក់ជានាយកគ្រប់គ្រង ក្រុមហ៊ុន Emerys Timber and Builders Merchants ដែលមានមូលដ្ឋានស្ថិតនៅចក្រភពអង់គ្លេស បានផ្ដល់ប្រាក់ចេញពីហោប៉ៅផ្ទាល់ខ្លួន ទៅកាន់បុគ្គលិក៦០នាក់ ដោយក្នុងម្នាក់ៗបានទទួលទឹកប្រាក់ចំនួន៧៥០ផោន (ប្រមាណ៩៨៤ដុល្លារអាមេរិក) ដើម្បីជួយសម្រួលវិ.ប.ត្តិ.ជីវភាពនាពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង លោក James Hipkins អាយុ៥១ឆ្នាំ បានឲ្យដឹងថា គាត់ចង់ចែករំលែកត្រឡប់ទៅកាន់បុគ្គលិកវិញ ដោយសារតែខាងក្រុមហ៊ុនដំណើរបានយ៉ាងរលូន ខណៈបុគ្គលិកមួយចំនួនបានជួបប្រទះនឹងបញ្ហា ដូចជាការចាយវាយប្រចាំថ្ងៃ ឬថ្លៃវិក័យបត្រផ្សេងៗ។ ហើយដំបូងឡើយ មិនមានបុគ្គលិកណាម្នាក់រំពឹងថានឹងបានទទួលប្រាក់បន្ថែមទេ ដូច្នេះពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់។
តួយ៉ាង គាត់បានលើកឡើងទៀតថា៖
វាពិតជារឿងដ៏ល្អណាស់ ដែលយើងអាចឃើញថា យើងធ្វើបានល្អក្នុងនាមក្រុមហ៊ុន ហើយវាពិតជាល្អទៀត ដែលមានអារម្មណ៍ថា យើងបានចែករំលែកជាមួយមនុស្ស ដែលធ្វើវាក្រុមហ៊ុនទទួលបានជោគជ័យ។
យ៉ាងណាមិញ នាយកក្រុមហ៊ុនខាងលើ មិនមែនជាមនុស្សទីមួយឡើយដែលបន្ថែមប្រាក់ឲ្យបុគ្គលិក ដោយកាលពីចុងខែមីនាកន្លងទៅ មានអ្នកគ្រប់គ្រងក្រុមហ៊ុនសាងសង់ម្នាក់ បានផ្ដល់ប្រាក់ឲ្យបុគ្គលិក៥៨នាក់ និងក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន៧៥០ផោន (ប្រមាណ៩៨៥ដុល្លារអាមេរិក) ដូចគ្នាដែរ៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖

