យល់ដឹង ៖ ទោះបីជា ស្នេហា តែងតែ ស្រស់ស្អាត ប៉ុន្តែស្នេហាពិតជាមានផ្នែកម្ខាងទៀត ដូចជាកាក់មួយ មានសុភមង្គល និងទុក្ខ ហើយពេលកំពុងទាក់ទងគ្នាក៏អាចបែកគ្នាបានដែរ ប៉ុន្តែនៅដើមដំបូងដែលអ្នករាល់គ្នាចូលចិត្តហៅវាថា ជាអំឡុងពេលរៀនពីគ្នា ប្រហែលជាគ្មាននរណាម្នាក់គិតអវិជ្ជមានច្រើនទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទំនាក់ទំនងស្នេហា គឺជារឿងដ៏ស្មុគស្មាញមួយ ដំបូងមនុស្សពីរនាក់នឹងបង្ហាញសេចក្ដីស្រលាញ់ចំពោះគ្នាដោយរីករាយ ប៉ុន្តែយូរៗទៅ អ្វីៗជាច្រើនបានផ្លាស់ប្តូរទៅតាមនោះ ត្រូវបានគេស្គាល់ផងដែរថាជាការបញ្ចប់នៃអស់ចំណូលចិត្ត គូស្នេហ៍ជាច្រើនទើបតែបញ្ចប់ភាពផ្អែមល្ហែម ក៏នៅតែស្រលាញ់គ្នា ប៉ុន្តែគូស្នេហ៍ជាច្រើនមិនដូច្នេះទេ អាចថារហូតដល់ស្នេហាក្លាយជាបញ្ហា នេះជាសញ្ញាបញ្ជាក់ថាស្នេហានេះ កំពុងឈានដល់ទីបញ្ចប់ សម្រាប់ហេតុផលថាដែលអស់អារម្មណ៍ស្រលាញ់។

ការចេញពីស្នេហា ឬមិនស្រលាញ់មិនមែនជាអំពើបាបឡើយ ដរាបណាគេមិនបោកប្រាស់ ឬប្រព្រឹត្តខុសចំពោះភាគីម្ខាងទៀត វាគ្រាន់តែជាការព្រងើយកណ្តើយប៉ុណ្ណោះ ដោយភាពព្រងើយកន្តើយ គឺជាពាក្យលាតែមួយគត់ ដែលគួរឲ្យខ្លាចជាងការប្រយុទ្ធ ដោយសារតែព្យាយាមដោះស្រាយបញ្ហាម្តងទៀត នៅពេលដែលស្នេហាក្នុងជីវិតពិត មិនដូចក្នុងរឿងភាគ សូមក្រឡេកមើលអ្នក និងដៃគូរបស់អ្នកឲ្យកាន់តែជិត មិនថាអ្នកឬគូស្នេហ៍របស់អ្នកមានចរិតនេះទេ។
ចូរសង្កេតមើល ៥ចំណុចនេះដែលប្រាប់ឲ្យដឹងថាភាគីអស់អារម្មណ៍ល្អៗ លែងមានចិត្តស្រលាញ់ទៀត ដូច្នេះគួរពិចារណាម្ដងទៀត កុំទុកគ្នាឲ្យស្តាយក្រោយ ខ្ជះខ្ជាយពេលវេលា ខ្ជះខ្ជាយអារម្មណ៍ ព្រោះលែងស្រលាញ់គ្នាហើយ។
១. ធ្វើមិនឃើញ អត់ខ្វល់ អត់និយាយ
មនុស្សដែលស្រលាញ់គ្នា តើអាចទៅរួចទេ ដែលថាមិននឹកអ្នក ឬនឹកអ្នកពេលមិនបានឃើញ ឬនិយាយគ្នាយូរ បើអ្នកនៅតែមិនប្រាកដថា អ្នកមានអារម្មណ៍បែបណា? ស្រមៃថាដៃគូរបស់អ្នកប្រាប់អ្នកថា គេមិនចង់ទាក់ទងអ្នកទៀតទេ ព្រោះគេអស់អារម្មណ៍ តើអ្នកមានប្រតិកម្មយ៉ាងណាចំពោះសេចក្តីថ្លែងការណ៍នេះ? ប្រសិនបើអ្នកឈឺចាប់ សោកសៅ ខឹង អាចថាមនុស្សជាទីស្រលាញ់របស់អ្នក គឺជាអ្នកដែលអស់ចិត្តមុន អ្នកនៅតែស្រលាញ់គេ សូមត្រៀមខ្លួនក្នុងការឆ្លើយតបនោះ ហើយអាចពិចារណាពីទំនាក់ទំនងគួរឲ្យធុញទ្រាន់នោះទៅ។

២. មានបញ្ហាឈ្លោះប្រកែកគ្នា តែមិនព្យាយាមប្រឈមមុខនឹងបញ្ហា
ទំនាក់ទំនងនីមួយៗតែងមានបញ្ហា មានការយល់ច្រឡំ ហើយតែងតែអាចនាំឲ្យមានជម្លោះ ជាធម្មតា មនុស្សដែលស្រលាញ់គ្នា នឹងងាកមកពិគ្រោះ និងព្យាយាមដោះស្រាយបញ្ហា សម្រួលគ្នាបន្តិចបន្តួចដើម្បីគាំទ្រទំនាក់ទំនង ប៉ុន្តែបើយឺតយ៉ាវ អ្នកនិងគូស្នេហ៍ឈ្លោះគ្នា កាន់តែញឹកញាប់ ចំណែកឯអ្នកផ្សេងវិញ មិនខ្វល់ថាអ្នកម្ខាងទៀតមានអារម្មណ៍យ៉ាងណា រឿងសំខាន់គឺ មិនព្យាយាមដោះស្រាយបញ្ហាទាល់តែសោះ បើបែបនេះមានន័យថា ពួកគេត្រៀមខ្លួនលែងដៃគ្នាគ្រប់ពេល វាមិនសំខាន់ទេ ដែលអ្នកនៅតែចង់បានគាត់ក្នុងជីវិតរបស់អ្នក លែងដៃគ្នាទៅចុះ កុំរក្សាស្នេហាដែលធ្វើបាបចិត្តខ្លួនឯងទទេៗ។
៣. មិនយកចិត្តទុកដាក់ ចំពោះគ្នាដូចពីមុនទេ
មនុស្សដែលស្រលាញ់គ្នា ត្រូវការសេចក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងការបង្ហាញសេចក្ដីស្រលាញ់ ខ្វល់ខ្វាយគ្រប់រូបភាព ជាឧទាហរណ៍ ថែរក្សាគ្នាដោយយកចិត្តទុកដាក់បំផុត ប៉ុន្តែបច្ចុប្បន្នអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នក មានអារម្មណ៍ថាទង្វើទាំងនោះ មិនសំខាន់ដូចពីមុនទេ ផ្ទុយទៅវិញ វាដូចជារំខាន មានអារម្មណ៍មិនពេញចិត្តនឹងអ្វីដែលធ្លាប់ពេញចិត្ត បើទោះជាព្យាយាមបង្ខំខ្លួនឯង ឲ្យត្រឡប់ទៅធ្វើអ្វីដែលធ្លាប់ធ្វើក៏ដោយ វាមិនងាយស្រួលទេ ហើយក៏មិនចង់ធ្វើវាដែរ នេះជាសញ្ញាដាស់តឿនថា ដៃគូរបស់អ្នកកំពុងឈានចូល ដល់ដំណាក់កាលកំពុងមានអារម្មណ៍ធុញទ្រាន់ ឬចង់បាត់បង់អារម្មណ៍ល្អៗដូចពីមុន។

៤. សារៈសំខាន់ ទំនាក់ទំនងស្នេហាត្រូវបានកាត់បន្ថយ
តើអ្នកនឹងកំណត់ស្ថានភាពនៃគូស្នេហ៍ដោយរបៀបណា? វាដោយសារតែយើង មិនចង់ចំណាយពេលជាមួយគ្នា ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ថា ទំនាក់ទំនងស្នេហារបស់អ្នកកាន់តែតឹងតែង និងមានសម្ពាធ អ្នកបានឈានដល់ចំណុចនេះហើយ វាប្រហែលជាដល់ពេលដែលត្រូវពិនិត្យមើលបេះដូងរបស់អ្នកឡើងវិញហើយថា តើអ្នកនៅតែចង់មានដៃគូផ្សេងទៀត ក្នុងជីវិតរបស់អ្នកឬអត់ វាក៏អាស្រ័យលើអ្នកចង់ត្រឡប់ទៅវិញ ហើយចាប់ផ្តើមកែសម្រួល ឲ្យកាន់តែប្រសើរឡើង ឬវានឹងបន្តបែបនេះ?
យកល្អគួរតែបញ្ចប់ទៅ គេទុកយើងលែងសំខាន់ហើយ កុំទ្រាំទៀតអី។

៥. ចាប់ផ្តើមស្ទាក់ស្ទើរថា តើត្រូវបន្ត ឬបញ្ចប់ត្រឹមនេះ
តើវាមានរយៈពេលប៉ុន្មាន ហើយដែលអ្នក និងដៃគូរបស់អ្នក មិនបាននិយាយគ្នា ឬរៀបចំផែនការសម្រាប់អនាគតជាមួយគ្នា? ដូចដែលអ្នកបានឃើញហើយ ពួកគេគ្រាន់តែបន្តឋានៈ ក្នុងទំនាក់ទំនងប្រចាំថ្ងៃ ដូចជាកាតព្វកិច្ច ឬទម្លាប់! វាមិនគ្រប់គ្រាន់ទេ ប្រសិនបើអ្នកចាប់ផ្តើមមានការសង្ស័យអំពីអ្វីដែលត្រូវធ្វើបន្ទាប់ បន្តឬបញ្ចប់ត្រឹមនេះ ចាប់ផ្តើមគិតហេតុផលអ្វីដែលត្រូវនិយាយសម្រាប់ទំនាក់ទំនងបន្ទាប់ ឬលុបចោលដោយហេតុផលណាមួយ៕
ប្រភព ៖ Sanook