ថៃ៖ កាលពីពេលថ្មីៗនេះ មហាជន និងជាពិសេសហ្វេនដែលជាអ្នកនិយមគាំទ្រតារាសម្តែងកូនកាត់ថៃ-ចិន លោក Jame Ma បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាសម្តែងប្រុសថៃ សម្បុរសលំដាប់ជួរមុខរូបនេះ ប្រកាសថាខ្លួនបានឆ្លងកូវីដ១៩ នេះបើតាមការបញ្ជាក់នៅលើគណនីអុីនស្តាក្រាមផ្ទាល់ខ្លួនរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនៅក្នុងសារនោះ Jame Ma បានសរសេររៀបរាប់ប្រាប់ដល់មហាជន និងជាពិសេសអ្នកដែលបានជាប់ពាក់ព័ន្ធនឹងលោកយ៉ាងដូច្នេះថា៖
ដំបូងឡើយខ្ញុំបានដឹងថាមនុស្សជិតស្និទ្ធដែលនៅក្បែរខ្ញុំបានឆ្លងកូវីដ ដូច្នេះខ្ញុំបានបំបែកចេញពីកន្លែងធ្វើការហើយប្រញាប់ប្រញាល់ធ្វើដំណើរទៅពិនិត្យ RT-PCRនៅមន្ទីរពេទ្យដើម្បីឱ្យប្រាកដ ហើយលទ្ធផលបានចេញមកបញ្ជាក់ថា ខ្ញុំបានឆ្លងកូវីដ(Positive) បច្ចុប្បន្នខ្ញុំកំពុងសម្រាកព្យាបាល ហើយបានជូនដំណឹងដល់មនុស្សជិតស្និទ្ធរបស់ខ្ញុំទាំងអស់រួចហើយ ចុងបញ្ចប់ ខ្ញុំសូមអភ័យទោសចំពោះអ្នកពាក់ព័ន្ធទាំងអស់
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលតារាជួរមុខល្បីលំដាប់ប្រទេសរបស់ថៃ បានប្រកាសថាខ្លួនវិជ្ជមានកូវីដ១៩ ប៉ុន្តែកាលពីពេលកន្លងទៅសូម្បីតែតារាស្រីថៃ Yaya Urassaya ក៏បានប្រកាសថានាងវិជ្ជមានកូវីដ១៩ផងដែរ៕



