ហួសចិត្ត! ម្សិលមិញល្បីថា លោកតា ព្រហ្ម ម៉ាញ ស្លា.ប់ ស្រាប់តែប្រធានសមាគមសិល្ប:ចេញមកថា...

//s9.kh1.co/30/3084b372be6db51f0d8c53bd86c7020ad1ba7bc3.png
តារា & កម្សាន្ដ

 ២៥-មីនា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

សូមឈប់យល់ច្រលំ ម្សិលមិញល្បីថាលោកតាព្រហ្មម៉ាញស្លា.ប់ ស្រាប់តែប្រធានសមាគមសិល្ប:ចេញមកថាមិនមែនជាការពិតនោះឡើយ

តារាកម្សាន្ត៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើដំណឹងចរចារាមទាក់ទងនឹងមរណភាពរបស់វីរសិល្បករអាយ៉ៃកម្ពុជាលោកតាព្រហ្មម៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភ្លាមៗនោះ អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមអ្នកសិល្ប:ខ្មែរ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានចេញមកបង្ហោះសារយ៉ាងដូច្នេះថា៖

នាងខ្ញុំសូមជំរាបថា : លោកគ្រូ ព្រហ្ម ម៉ាញ #មិនបានទទួលមរណៈភាពដូចការបង្ហោះរបស់បុគ្គលមួយចំនួនឡើយ គឺលោកគ្រូកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ប៉ាស៊ីហ្វិក ខាងកើតស្ពានអាកាសពេទ្យលោកសង្ឃ។ ពេលនេះសុខភាពរបស់លោកគ្រូបានធូរស្រាលខ្លះហើយ ដូច្នេះសូមបងប្អូនកុំជឿពត៌មានប្រឌិតអោយសោះ ហើយ កាលពីម្សិលមិញនាងខ្ញុំបានចាត់អោយតំណាងរបស់ #សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នាំយកថវិកា "មូលនិធិសិល្បករចាស់ជរា" ជូនលោកពូ ព្រហ្ម ម៉ាញ ដែលមានជំងឺលើសឈាម និង ទឹកនោមផ្អែម។ សូមជូនពរឲលោកពូឆាប់ជា និង មានសុខភាពល្អជារៀងរហូត🙏🏻🙏🏻🙏🏻

អ្នកនាងចន ច័ន្ទលក្ខិណា 

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រិយមិត្ត ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកុំមានការយល់ច្រលំទាក់ទងទៅនឹងរឿងនេះបន្តទៀតឡើយ៕

អ្នកនាងចន ច័ន្ទលក្ខិណា 
អ្នកនាងចន ច័ន្ទលក្ខិណា 
លោកតាព្រហ្មម៉ាញ
លោកតាព្រហ្មម៉ាញ
លោកតាព្រហ្មម៉ាញ
លោកតាព្រហ្មម៉ាញ
លោកតាព្រហ្មម៉ាញ
លោកតាព្រហ្មម៉ាញ
ចនច័ន្ទ លក្ខិណា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T