តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅ នៅក្នុងសង្គមសិល្ប:ថៃមានភាពរង្គោះរង្គើជាខ្លាំង និងជាពិសេសក្រោយពេលដែលតារាស្រីថៃដ៏ល្បីលំដាប់ជួរមុខមួយរូបគឺអ្នកនាង Tangmo Nida បានទទួលម.រ.ណភាពដោយមិនទាន់ដឹងពីមូលហេតុនៅពីក្រោយ និងជាពិសេសកាលពីយប់មិញនេះ តារាប្រុសថៃដ៏ស្រស់សង្ហា លោកBeam Paphangakorn តួឯកប្រុសរឿង "Kweng" បានទទួលម.រ.ណភាពបន្ថែមទៀតនោះ គឺរឹតតែធ្វើឲ្យគេនឹកដល់ការទស្សន៍ទាយរបស់គ្រូទាយថៃដ៏ល្បីម្នាក់មានឈ្មោះថា មកប្រ៉ាយ(หมอปลาย)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ដូចពាក្យមួយឃ្លាលើកឡើងថា ជំនឿគឺជាការជឿលើអ្វីដែលយើងមើលមិនឃើញ កាលពីដើមឆ្នាំ២០២២កន្លងទៅ គ្រូទាយថៃដ៏ល្បី មកប្រ៉ាយ(“หมอปลาย”) បានទស្សន៍ទាយថា៖
នឹងមានករណីតារាមួយចំនួនប្រទះឃើញស្លាប់ភ្លាមៗ ដោយសារតែពួកគេមានជំងឺធ្លាក់ទឹកចិត្តរួចទៅហើយ ហើយជាពិសេសអ្នកសិល្ប:ដែលកើតក្នុងខែកញ្ញា ប្រយ័ត្នគ្រោះថ្នាក់ ការធ្វើដំណើរផ្លូវឆ្ងាយ ឬអ្នកដែលត្រូវធ្វើដំណើរតាមទូកលើទឹកគឺជាអ្វីដែលត្រូវតែប្រុងប្រយ័ត្ន បើអាចជៀសវាងបាន អ្នកត្រូវតែចៀសវាង...
យ៉ាងណាមិញ អាចថាជារឿងដែលនឹកស្មានមិនដល់ កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ តារាស្រីថៃ Tangmo Nida បានស្លា.ប់នៅក្នុងទន្លេចៅប្រាយ៉ា ខណ:ដែលលោក Kendo និងBeam Paphangakorn ក៏បានទទួលម.រ.ណភាពដើមឆ្នាំនេះផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖



