មិត្តភក្ដិមានគ្នា៥នាក់ តារាស្រីថៃមួយក្រុមនេះ ធ្លាប់ត្រូវគេ.ជេ.រ. ព្រោះតែ...

//s9.kh1.co/11/116fdddc5930469542156d5f8786c36450a792a1.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

មហាជន និងអ្នកគាំទ្រមានការខកចិត្ត និងស្អប់ ហើយ.ជេ.រ.ស្ដី. ពេលដែលបានដឹងថា តារាស្រីទាំងនេះ មានរឿងអាស្រូវស្នេហាដ៏នឹកស្មានមិនដល់។

ថៃ៖ មហាជនដែលជាអ្នកគាំទ្រឧស្សាហកម្មកម្សាន្តថៃ ប្រាកដជាស្គាល់ក្រុម Furby Gang ដែលជាក្រុមតារាសម្ដែងស្រីស្អាតៗមានគ្នា ៥នាក់ជាមិត្តភក្ដិស្និទ្ធស្នាលនឹងគ្នាបំផុត។ ក្នុងនោះមានដូចជា Taew Natapohn  Matt Peeranee  Toey Jarinporn  Mew Nittha និង Mint Chalida ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Furby Gang
ក្រុម Furby Gang

ទន្ទឹមនឹងនេះ ក្រោយប្រឡូកក្នុងវិស័យភាពយន្តច្រើនឆ្នាំ និងមានស្នាដៃល្បីរៀងៗខ្លួន តារាស្រីទាំងនេះ ស្រាប់តែធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការខកចិត្ត នៅពេលដែលដឹងថា ពួកគេមានរឿងអាស្រូវស្នេហាដ៏នឹកស្មានមិនដល់។ ហើយមូលហេតុចម្បង ដែលធ្វើឲ្យក្រុម Furby Gang នេះត្រូវបានគេស្អប់ និង.ជេ.រ.ស្ទើរគ្រប់គ្នា គឺមកពីសមាជិកទាំងអស់ (លើកលែងតែ Mint Chalida ចេញ)  ពួកគេបានលូកលាន់រឿងអាស្រូវពាក់ព័ន្ធស្នេហាជាមួយបុរសអ្នកមាន បោះបង់សង្សារចោល និងខ្លះទៀតចូលទៅធ្វើជាជនទីបីក្នុងស្នេហាតារាដូចគ្នា៕

១.Matt Peeranee

ថ្វីបើមានអាជីពជោគជ័យរួមនិងការសរសើរអំពីទេពកោសល្យ តែនាងបានធ្លាក់ប្រជាប្រិយភាព ដោយសារតែជីវិតឯកជនរបស់នាង។ ក្នុងឆ្នាំ ២០១៨ Matt មានពាក្យចចាមអារ៉ាមថាលួចទាក់ទងជាមួយហាយសូ Songkran Techanarong ដែលជាអតីតស្វាមីរបស់តារាសម្តែងជើងចាស់ Aff Taksaorn។ មិនបានប៉ុន្មានខែក្រោយមក Songkran បានសារភាពថាខ្លួនកំពុងមានស្នេហាជាមួយ Matt ក្រោយលែងលះ Aff ដោយសន្តិវិធី។ ភ្លាមៗនោះ Matt ត្រូវបានពាក្យចចាមអារ៉ាមថាជាជនទីបីតោងចាប់បុរសអ្នកមាន បំ.បែ.ក.បំ.បា.ក់.គ្រួសារគេ។ តែត្រូវបាន Songkran ​និយាយ​ថានាងមិន​មែន​ជាជន​ទីបីទេ ការ​លែង​លះ​នោះគឺ​ដោយសារ​លោក និង Aff មាន​បញ្ហា​ច្រើន​ក្នុង​ជីវិតអាពាហ៍ពិពាហ៍។ ហើយអ្នកនិយមលេងអ៊ីនធើណេតជាច្រើននៅតែស្ដីបន្ទោស និងស្អប់ Matt យ៉ាងចាស់ដៃ។ ទោះជាត្រូវជាប់ពាក្យចចាមអារ៉ាមថាមានរឿងប្រេះឆាច្រើនលើក ប៉ុន្តែពេលនេះ Matt និងមិត្តប្រុសអ្នកមាន នៅតែមានសុភមង្គលជាមួយគ្នា។

Matt Peeranee
Matt Peeranee
Matt Peeranee និង Songkran
Matt Peeranee និង Songkran

២.Taew Natapohn

នាងធ្លាប់មានទំនាក់ទំនងស្នេហាដ៏គួរឲ្យស្ញប់ស្ញែងជាមួយមិត្តប្រុសរបស់នាងនៅខាងក្រៅសិល្បៈ ដែលមានឈ្មោះថា Ton Arch។ ពួកគេ​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល ១៤​ឆ្នាំ​មក​ហើយ ហើយ​មហាជន​គិត​ថា​គូស្នេហ៍​មួយ​គូ​នេះ​នឹងឈានដល់ថ្ងៃរៀបការនៅថ្ងៃណាមួយ។ ប៉ុន្តែនៅក្នុងខែមេសា ឆ្នាំ ២០២០ Taew ស្រាប់តែប្រកាសថាខ្លួនបែកគ្នាជាមួយ Ton។  ប្រហែល​មួយ​ខែ​ក្រោយ​មក នាងក៏បានភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​ហាយសូ Pranai ដែលមានប្រវត្តិ​គ្រួសារល្អ ជាអ្នកស្នងមរតកម្នាក់ក្នុងចំណោមអ្នកស្នងមរតកទាំងបីនៃសាជីវកម្ម Siam Motors ដ៏មានឥទ្ធិពលក្នុងប្រទេសថៃ។ ពេលនោះ Taew ​រង​ការ​រិះគន់​ខ្លាំងៗថា ដាច់ចិត្តបោះបង់​សង្សារ​ ១៤​ឆ្នាំ​ ទៅស្រវា​បុរស​អ្នកមាន។ ទោះជាយ៉ាងណា ពេលនេះ Taew និង Pranai នៅតែផ្អែមល្ហែមដាក់គ្នាពេញលើបណ្ដាញសង្គម។

Taew និង Ton
Taew និង Ton
Taew និង Pranai
Taew និង Pranai

៣.Toey Jarinporn

តារាស្រីរូបនេះ ធ្លាប់​ទាក់ទង​តារា​ប្រុស​សង្ហា Alek Teeradetch តែបានបញ្ចប់​បែកផ្លូវគ្នាជា​ផ្លូវ​ការ​នៅ​ខែ​មិថុនា ឆ្នាំ​ ២០២០ ក្រោយ​ស្រលាញ់​គ្នា​បាន​ ៣​ឆ្នាំ។ ត្រឹមតែ ២ខែក្រោយប៉ុណ្ណោះ Toey ត្រូវបានគេសង្ស័យថាបានណាត់ជួបបុរសម្នាក់ឈ្មោះ Kit ។ តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នេះ​ជា​កូន​របស់​សេដ្ឋី​នៅ​ប្រទេស​ថៃ។ហើយពាក្យ.ជេ.រ.ស្ដី ក៏ដូច Taew ដែរ ដោយ Toey ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថាទាត់មិត្ត​ប្រុស​ចោល ដើម្បី​ណាត់​ជួប​បុរស​អ្នក​មាន។ ចំពេលការបញ្ចេញមតិពីមហាជន អតីតមិត្តប្រុស Alek ស្រាប់តែចេញមុខការពារ Toey ដោយអះអាងថា នាងមិនមែនជាមនុស្សប្រភេទដែលអ្នកនិយមលេងអ៊ីនធើណេតស្មាននោះទេ។ ចំណែក Toey ​បាន​បញ្ជាក់​ថា នាង​និង​បុរស​នេះ​គ្រាន់​តែ​ជា​មិត្ត​នឹង​គ្នា​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ អ្នក​លេង​អ៊ីនធើណេត​ជា​ច្រើននៅតែ​មិន​ជឿ​ ពិសេសក្រោយដឹងថា Kit ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយ Mew Nittha ទៀតនោះ កាន់តែធ្វើឲ្យមហាជន មានការស្រឡាំងកាំងថាក្រុម Furby Gang មិនត្រឹមតែពូកែតាមប្រមាញ់ប្រុសអ្នកមានប៉ុណ្ណោះទេ ថែមទាំងចែករំលែកផ្ទេរមិត្តប្រុសឲ្យគ្នាទៀត។

Toey និង Alek 
Toey និង Alek 
Toey និង Kit 
Toey និង Kit 

៤.Mew Nittha

បើតាមប្រភពមិនច្បាស់ នាងធ្លាប់គេសង្ស័យថាណាត់ជួបបុរសអ្នកមាន Kit ម្ដងរួចមកហើយមុនពេលស្គាល់ស្វាមីបច្ចុប្បន្ន។ ក្រោយមក Mew បានណាត់ជួប Sean ជាសាធារណៈក្នុងខែកក្កដា ឆ្នាំ ២០១៨។ ដោយគេ​ដឹង​ថា​ហាយសូរូប​នេះ​ធ្លាប់​ជា​គូស្នេហ៍​របស់តារាស្រី Cris Horwang ដែលបានបែកបាក់គ្នានៅឆ្នាំ ២០១៧។ ទំនាក់ទំនងរបស់ Mew ជាមួយអតីតមិត្តប្រុសអ្នករួមអាជីព បានបង្កឲ្យអ្នកនិយមលេងអ៊ីនធើណេតមានភាពចម្រូងចម្រាស់ជាច្រើន។ យ៉ាងណា មកទល់ពេលនេះ អ្នកទាំងពីរកំពុង​មាន​សុភមង្គល​ជាមួយ​គ្នា ដោយមានកូនម្នាក់ ក្រោយរៀបការជា​ផ្លូវ​ការ​កាលពី​ដើម​ឆ្នាំ ២០២០។

Mew Nittha និងស្វាមី Sean
Mew Nittha និងស្វាមី Sean
Cris Horwang និង Sean
Cris Horwang និង Sean

៥.Mint Chalida

Mint Chalida ខុសពីសមាជិក Furby Gang ៤នាក់ផ្សេងទៀត ដោយនាងក៏បានណាត់ជួបបុរសអ្នកមានម្នាក់ដែរ មានឈ្មោះថា Pupaa Taechanarong ។ ប៉ុន្តែគូស្នេហ៍​មួយ​គូ​នេះ​បាន​រួមរស់​ជាមួយ​គ្នា​១០​ឆ្នាំ​មក​ហើយ។ហើយ Mint ក៏ជាសមាជិកតែមួយគត់នៃ Furby Gang ដែលមិនធ្លាប់មានរឿងចម្រូងចម្រាសទាក់ទងនឹងស្នេហា។ ដោយសារតែបែបនេះហើយ ទើបរឿងរ៉ាវស្នេហារវាងនាង និងមិត្តប្រុសនៅតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន។

Mint Chalida
Mint Chalida
Mint Chalida និងគូស្នេហ៍
Mint Chalida និងគូស្នេហ៍

ប្រភព៖ Kenh14.vn

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T