យល់ដឹង៖ បើជ្រុលជាកើមកក្នុងនាមជាមនុស្សស្រីទៅហើយ អ្នករាល់គ្នាត្រូវចេះធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីម្នាក់ដែលស័ក្កសមនឹងទទួលបានការកោតសរសើរ និងឱ្យតម្លៃពីមនុស្សនៅក្នុងសង្គម ហើយការដែលខ្លួនអ្នកជាមនុស្សមានតម្លៃ គ្មានអ្នកណាម្នាក់ហ៊ានមកមើលងាយអ្នកបានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ បើកើតមកជាមនុស្សស្រី អ្នកត្រូវចេះរៀបចំខ្លួនឱ្យមានតម្លៃ ជាពិសេសត្រូវធ្វើខ្លួន ឱ្យក្លាយទៅជាមនុស្សស្រីដែលស្ថិតនៅក្នុងប្រភេទមនុស្សស្រី ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះនៅពេលដែលអ្នកក្លាយទៅជាមនុស្សស្រីបែបនេះ ជីវិតអ្នកនឹងមានតែសេចក្តីសុខ។
កើតមកជាមនុស្សស្រី ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីបែបនេះ៖
១. ក្លាយជាមនុស្សស្រីដ័រឹងបុឹង

ទោះមនុស្សស្រី ត្រូវបានគេចាត់ទុកថាជាភេទមួយទន់ខ្សោយក៏ដោយ ក៏មនុស្សស្រីមិនត្រូវធ្វើខ្លួនឱ្យទន់ខ្សោយទៅតាមគេថាហ្នឹងដែរ។ ម្យ៉ាងវិញទៀត បើកើតមកជាមនុស្សស្រីទៅហើយ មនុស្សស្រីគ្រប់រូបគួរតែរៀនធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីដ៏រឹងបុឹងម្នាក់ ព្រោះនៅពេលដែលអ្នកមានភាពរឹងបុឹងគ្រប់គ្រាន់ អ្នកដទៃនឹងមិនអាចមកមើលងាយ ឬធ្វើបាបជិះជាន់អ្នកបានឡើយ។
២. ក្លាយជាមនុស្សស្រីឯករាជ្យ

កើតមកជាមនុស្សស្រី កុំខ្លាចនឹងនៅម្នាក់ឯង ហើយក៏កុំខ្លាចនឹងការធ្វើដំណើរម្នាក់ឯង ព្រោះយើងម្នាក់ៗកើតមក ម្នាក់ឯងស្រាប់ទៅហើយ។ ដូច្នេះហើយ ត្រូវរៀនធ្វើខ្លួនឱ្យមានភាពឯករាជ្យនៅក្នុងខ្លួន ទើបអាចធ្វើឱ្យអ្នករាល់គ្នាចេះធ្វើអ្វីៗបានដោយខ្លួនឯង និងមិនចាំបាច់ពឹងអ្នកដទៃ ឬពឹងផ្អែកទៅលើមនុស្សប្រុស។ អញ្ចឹងហើយ បានជាមនុស្សស្រីត្រូវធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីម្នាក់ដែលមានភាពឯករាជ្យ ទើបជីវិតមិនសូវជួបការលំបាកច្រើន។
៣. ក្លាយជាមនុស្សស្រីដែលហ៊ានបង្កើតក្តីស្រមៃឱ្យខ្លួន

កុំខ្លាចថាខ្លួនឯងគ្មានសមត្ថភាពអាចធ្វើបាន មនុស្សស្រីគ្រប់រូបត្រូវធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីម្នាក់ ដែលហ៊ានក្នុងការបង្កើតក្តីស្រមៃឱ្យខ្លួនឯង ដោយមិនចាំបាច់ត្រូវខ្វល់ថាមនុស្សជុំវិញខ្លួនអ្នក ជឿជាក់លើសមត្ថភាពអ្នកឬក៏អត់នោះទេ សំខាន់ឱ្យតែអ្នកមានភាពជឿជាក់ និងចិត្តក្លាហានក្នុងការបង្កើតក្តីស្រមៃឱ្យខ្លួនឯង ភាពជោគជ័យច្បាស់ជារត់មករកអ្នកជាមិនខាន។
៤. ក្លាយជាមនុស្សស្រីដែលឈប់ខ្លាចនិងខ្វល់ពីពាក្យសម្តីអ្នកដទៃ

មនុស្សប្រុសនិងមនុស្សស្រីនៅសម័យនេះគឺមានសិទ្ធស្មើគ្នា ហើយមនុស្សស្រីក៏អាចធ្វើការងាររបស់មនុស្សប្រុសបានដែរ។ ដូច្នេះហើយ បើកើតមកជាមនុស្សស្រី អ្នកត្រូវធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីម្នាក់ ដែលឈប់ខ្លាចនិងខ្វល់ពីពាក្យសម្តីរបស់អ្នកដទៃ ហើយទៅធ្វើអ្វីដែលខ្លួនចង់ធ្វើ ទោះបីជាការងារនោះ ត្រូវបានមនុស្សក្នុងសង្គមនិយាយថាជាការងាររបស់មនុស្សប្រុសក៏ដោយ៕