មនុស្សស្រីជ្រើសរើសមនុស្សប្រុស គេមិនមើលលើលុយទេ តែគេមើលលើចំណុចទាំងនេះ

//s9.kh1.co/12/129a42042f9d40901246a610de1db42f7979e22b.jpg
នារី

 ១៤-មីនា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រុសៗកុំចេះតែវាយតម្លៃថាមនុស្សស្រីជ្រើសរើសមនុស្សប្រុស សម្លឹងមើលទៅលើលុយអី ព្រោះអ្វីដែលមនុស្សស្រីសម្លឹងមើល គឺជាចំណុចទាំងអស់នេះទេ។

យល់ដឹង៖ មនុស្សប្រុសភាគច្រើន អាចនឹងគិតថាមនុស្សស្រីគ្រប់រូប មុននឹងជ្រើសរើសមនុស្សប្រុសណាម្នាក់មកធ្វើជាដៃគូជីវិត គឺសុទ្ធសឹងតែសម្លឹងមើលលុយរបស់មនុស្សប្រុស ប៉ុន្តែការគិតបែបនេះ គឺវាមិនត្រឹមត្រូវទេ ព្រោះមនុស្សស្រីមិនបានសម្លឹងមើលទៅលើលុយមនុស្សប្រុសទេ តែមើលទៅលើចំណុចផ្សេងទៀត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត មនុស្សស្រីគ្រប់រូបមុននឹងពួកគេជ្រើសរើសមនុស្សប្រុសណាម្នាក់ យកមកធ្វើជាដៃគូជីវិត លុយគ្រាន់តែជារឿងក្រោយតែប៉ុណ្ណោះ ប៉ុន្តែមនុស្សស្រីភាគច្រើន តែងតែមើលទៅលើចំណុចសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលវាជាចំណុចធ្វើឱ្យមនុស្សស្រីគិតថាជ្រើសរើសហើយគឺមិនខុស។

មនុស្សស្រីជ្រើសរើសមនុស្សប្រុស គេមិនមើលលើលុយទេ តែគេមើលលើចំណុចទាំងនេះ៖

១. មានគោលដៅ

រូបតំណាង
រូបតំណាង

មនុស្សស្រី ប្រសិនបើគេសម្រេចចិត្តជ្រើសរើសមនុស្សប្រុសណាម្នាក់​ មកធ្វើជាដៃគូជីវិត គេនឹងមិនមើលទៅលើលុយដែលមនុស្សប្រុសមានទេ អ្វីដែលមនុស្សស្រីមើលទៅលើ គឺការដែលមនុស្សប្រុសមានគោលដៅជីវិត ព្រោះមនុស្សប្រុសដែលមានគោលដៅជីវិត ជាមនុស្សដែលអាចឱ្យមនុស្សស្រីជឿជាក់ និងពឹងផ្អែកបានទៅថ្ងៃអនាគត។

២. មានភាពច្បាស់លាស់

រូបតំណាង
រូបតំណាង

លុយរបស់មនុស្សប្រុស មិនអាចធ្វើឱ្យមនុស្សស្រីសម័យនេះបាក់ចិត្តលើ ហើយព្រមជ្រើសរើសយកមកធ្វើជាដៃគូជីវិតនោះទេ អញ្ចឹងហើយ មនុស្សប្រុសឱ្យតែមានភាពច្បាស់លាស់ មនុស្សស្រីច្បាស់ជាព្រមជ្រើសរើសយកមកធ្វើជាដៃគូជីវិតជាក់ជាមិនខាន នោះក៏ព្រោះតែភាពច្បាស់លាស់របស់មនុស្សប្រុស វាបង្ហាញពីភាពម៉ត់ចត់ និងការដែលមនុស្សប្រុសមានទំនួលខុសត្រូវខ្ពស់ ដោយមិនងាយធ្វើឱ្យមនុស្សស្រីខកចិត្ត។

៣. ចេះយកចិត្តទុកដាក់

រូបតំណាង
រូបតំណាង

មនុស្សស្រីសុខចិត្តធ្វើជាព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើជាស្រីកំដររបស់ប្តីអ្នកមាន ហេតុនេះហើយ អ្វីដែលអាចឱ្យមនុស្សប្រុស ក្លាយទៅជាជម្រើសដែលមនុស្សស្រីជ្រើសរើសយកមកធ្វើជាគូអនាគតបាន លុះត្រាតែមនុស្សប្រុស ជាមនុស្សម្នាក់ដែលស្រលាញ់ និងពូកែយកចិត្តទុកដាក់ ព្រោះវាជាអ្វីដែលអាចឱ្យមនុស្សស្រី រស់នៅដោយមានក្តីសុខបាន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T