ស្រណោះណាស់ សង្សារ Tangmo បានត្រឹមលេងភ្លេង ឲ្យរូបថតស្ដាប់

//s9.kh1.co/52/52b6ad45dad72c2279eb1eb2928f53ee166bcf1d.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ គូស្នេហ៍ Tangmo លោក​Bird នៅតែបង្ហាញក្ដីអាល័យចំពោះនាង ដោយបានលេងភ្លេង និងដាក់រូបថត Tangmo នៅក្បែរនោះ

ថៃ៖ បើទោះបីជា តារាសម្តែងស្រី Tangmo បានទទួលម.រ.ណ.ភាព ទៅហើយក្តី ប៉ុន្តែនាង នៅតែស្ថិតក្នុងបេះដូងមនុស្សជាច្រើន ជាពិសេស សម្រាប់អ្នកដែលជិតស្និទ្ធដូចជា លោក Bird ដែលជាគូស្នេហ៍របស់នាង នៅតែមានភាពសោកសៅ ក្រោយពេលបាត់បង់មនុស្សជាទីស្រលាញ់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះ លោក Bird ក៏បានបង្ហោះឃ្លីបមួយ ដែលខ្លួនបានលេងហ្គីតា ជាមួយនឹងមិត្តភក្តិ និងបានច្រៀងជាមួយគ្នា ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ គូស្នេហ៍របស់ Tangmo រូបនេះ បាននាំយកស៊ុមរូបថតមួយសន្លឹក ដែលជារូបភាពនាង ដាក់នៅក្បែរនោះ ហាក់ដូចជាចង់បង្ហាញថា រូបនាងកំពុងអង្គុយស្តាប់តន្ត្រីជាមួយគ្នា ក្នុងពេល ដែល Bird កំពុងតែលេងហ្គីតា នៅក្បែរនោះ​ទៀតផង។ 

យ៉ាងណាមិញ នៅក្នុងនោះ ថ្វីត្បិតតែការបង្ហោះនេះ មិនសរសេរអ្វីច្រើន ដោយមានតែរូបEmoji បេះដូងពណ៌សក៏ដោយ ប៉ុន្តែ​ ​ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា លោក Bird នៅតែមាន​ក្តី​អាឡោះអាល័យ ​ចំពោះ​ Tangmo ជានិច្ច៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo និង Bird
Tangmo និង Bird
Tangmo និង Bird
Tangmo និង Bird
Tangmo និង Bird
Tangmo និង Bird
រូបភាព Bird លេងហ្គីតា
រូបភាព Bird លេងហ្គីតា
រូបថត Tangmo
រូបថត Tangmo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T