កាដូដ៏មានន័យទាំងនេះ ដែលមនុស្សប្រុស គួរជូនដល់មនុស្សស្រីក្នុងថ្ងៃ៨មីនា

//s9.kh1.co/10/1028336c10ffd289f67c23984b90ae4daa95c998.jpg
នារី

 ០៨-មីនា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

មិនដឹងថាត្រូវជូនអ្វីដល់មនុស្សស្រីដែលខ្លួនស្រលាញ់ ក្នុងថ្ងៃសិទ្ធនារីនេះមែនទេ? កាដូដ៏មានន័យទាំងនេះ ដែលអ្នកគួរតែជូនដល់មនុស្សស្រី ព្រោះនឹងធ្វើឱ្យស្រីៗសប្បាយចិត្ត។

យល់ដឹង​៖ ថ្ងៃ៨មីនា ជាថ្ងៃដ៏ពិសេសមួយសម្រាប់មនុស្សស្រីគ្រប់រូប ដើម្បីដាស់តឿនដល់មនុស្សប្រុសគ្រប់រូប ឱ្យចេះមើលឃើញពីតម្លៃរបស់មនុស្សស្រី ព្រោះខ្លួនក៏មានម្តាយ មានប្អូនមានបងជាមនុស្សស្រីដែរ អញ្ចឹងហើយ ប្រុសៗគ្រប់រូបត្រូវរៀនចេះគោរព និងឱ្យតម្លៃដល់មនុស្សស្រីគ្រប់រូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ថ្ងៃបុណ្យសិទ្ធនារីនេះ ប្រុសៗគួរតែមានទឹកចិត្តធ្វើឱ្យមនុស្សស្រីដែលនៅក្បែរខ្លួន យល់ថាជាថ្ងៃពិសេសផង ដោយអ្នកអាចមានកាដូតិចតួច ជូនដល់មនុស្សស្រីដែលអ្នកស្រលាញ់ មិនថាជាម្តាយ ជាសង្សារ ជាបងឬប្អូននោះទេ អ្នកសុទ្ធតែអាចជូនពួកគេបាន ហើយវាក៏បង្ហាញពីការដែលអ្នកចេះឱ្យតម្លៃមនុស្សស្រីផងដែរ។

កាដូដ៏មានន័យទាំងនេះ ដែលមនុស្សប្រុសគួរជូនដល់មនុស្សស្រីក្នុងថ្ងៃ៨មីនា៖

១. ផ្កា

រូបតំណាង
រូបតំណាង

ការជូនកាដូជាផ្កាដល់មនុស្សស្រីដែលខ្លួនស្រលាញ់ វាជារឿងដ៏ពិសេសមួយ មិនថាជូនម្តាយ សង្សារ ឬបងប្អូននោះទេ ព្រោះផ្កាតំណាងឱ្យក្តីស្រលាញ់ ក៏ដូចជាភាពស្រស់ស្អាត ដូច្នេះហើយ ប្រុសៗអាចយកផ្កាធ្វើជាកាដូ នៅថ្ងៃសិទ្ធនារីនេះបាន ទោះមួយទងក៏អាចធ្វើឱ្យមនុស្សស្រីដែលនៅក្បែរខ្លួនអ្នក មានស្នាមញញឹមបានដែរ។

២. គ្រឿងសម្អាង

រូបតំណាង
រូបតំណាង

ប្រុសៗដឹងទេ? មនុស្សស្រីគ្រប់រូប គឺស្រលាញ់ភាពស្រស់ស្អាតរបស់ខ្លួនឯងខ្លាំងបំផុត មិនថានៅក្នុងវ័យច្រើនប៉ុណ្ណានោះទេ សម្រស់នៅតែសំខាន់ជានិច្ច អញ្ចឹងហើយ នៅក្នុងថ្ងៃសិទ្ធនារីនេះ បើមិនដឹងថាត្រូវជូនអ្វីដល់មនុស្សស្រីដែលខ្លួនស្រលាញ់ ប្រុសៗគួរតែជូនជាគ្រឿងសម្អាងដល់មនុស្សស្រីធ្វើជាកាដូ មនុស្សស្រីច្បាស់ជាពេញចិត្តខ្លាំង។

៣. គ្រឿងអលង្ការ

រូបតំណាង
រូបតំណាង

មនុស្សស្រីស្រលាញ់ភាពលេចធ្លោខ្លាំងណាស់ ហើយអ្វីដែលអាចជួយធ្វើឱ្យមនុស្សស្រីកាន់តែមានភាពលេចធ្លោ នោះ គឺជាគ្រឿងអលង្ការដែលតុបតែងពីខាងក្រៅខ្លួន អញ្ចឹងហើយ ប្រសិនបើអ្នកមានលទ្ធភាព អ្នកអាចជូនគ្រឿងអលង្ការ ដល់មនុស្សស្រីដែលអ្នកស្រលាញ់ខ្លាំងបំផុតបាន ឬអាចជូនដល់អ្នកម្តាយជាទីស្រលាញ់របស់អ្នកបាន ព្រោះមិនថាគ្រឿងអលង្ការទាំងនោះ មានតម្លៃថ្លៃប៉ុណ្ណានោះទេ វាក៏មិនអាចស្មើទៅនឹងក្តីស្រលាញ់ និងការលះបង់របស់ម្តាយចំពោះអ្នកបានដែរ។

៤. សំលៀកបំពាក់

រូបតំណាង
រូបតំណាង

ដូចដែលដឹងស្រាប់ហើយ មនុស្សស្រីគ្រប់គឺស្រលាញ់ភាពស្រស់ស្អាតខ្លាំងបំផុត ហេតុនេះហើយ ប្រុសៗបើមិនដឹងថាត្រូវជូនអ្វីដល់មនុស្សស្រីក្នុងថ្ងៃសិទ្ធនារីនេះ អ្នកអាចទិញជាសំលៀកបំពាក់ជូនដល់មនុស្សស្រីដែលអ្នកស្រលាញ់បាន ព្រោះវាក៏បង្ហាញពីការគិតគូ និងការយកចិត្តទុកដាក់របស់អ្នក ចំពោះមនុស្សស្រីផងដែរ។

៥. គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាមិនចូលចិត្តធ្វើម្ហូប ឬមិនចូលចិត្តចូលផ្ទះបាយប៉ុណ្ណានោះទេ គឺនៅតែមិនអាចជៀសផុតពីការត្រូវតែចេះធ្វើម្ហូប អញ្ចឹងហើយ មនុស្សប្រុសអាចទិញជាគ្រឿងប្រើប្រាស់នៅក្នុងផ្ទះបាយឱ្យមនុស្សស្រីបាន អ្នកអាចនឹងគិតថាវាមិនពិសេស ប៉ុន្តែក្នុងថ្ងៃសិទ្ធនារីបែបនេះ បើអ្នកជូនគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយដល់មនុស្សស្រី វាបានន័យថាអ្នកជាមនុស្សប្រុសម្នាក់ ដែលចេះឱ្យតម្លៃ និងយល់ពីទុក្ខធុរៈមនុស្សស្រី។

៦. កាដូធ្វើដោយដៃ

រូបតំណាង
រូបតំណាង

កាដូធ្វើដោយដៃ វាអាចនឹងមិនធំដុំ ប៉ុន្តែប្រសិនបើអ្នកធ្វើកាដូដោយផ្ទាល់ដៃ ទោះត្រឹមតែជាផ្កាក្រដាស វាក៏អាចធ្វើឱ្យមនុស្សស្រីរំភើបបានដែរ ដូច្នេះហើយ ប្រសិនបើពិបាកក្នុងការរើសកាដូជូនមនុស្សស្រីដែលខ្លួនស្រលាញ់ មនុស្សប្រុសអាចធ្វើកាដូដោយផ្ទាល់ដៃបាន នោះមនុស្សស្រីដែលទទួលបានកាដូពីអ្នក ច្បាស់ជាសប្បាយចិត្តបំផុត៕

ប្រភព phunuvagiadinh

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T