សុំអង្វរ! លោក Merson ប្រាប់ Man UTD កុំឲ្យដាក់កីឡាករ២រូបនេះ ចូលលេងពេលប៉ះ Man City យប់នេះ

//s9.kh1.co/dc/dcfc535736b0cce64e08a31afe84a5a338d52828.jpg
កីទ្បា

 ០៦-មីនា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Paul Merson ប្រាប់ Man Utd គួរតែកុំដាក់ឲ្យ Harry Maguire និង Cristiano Ronaldo ចូលលេងសម្រាប់ការប្រកួតរាត្រីនេះ។

អង់គ្លេស៖ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោក Paul Merson បានទទូចឲ្យ Manchester United គួរតែកុំដាក់ឲ្យ Harry Maguire និង Cristiano Ronaldo ចូលលេងសម្រាប់ការប្រកួតរាត្រីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Paul Merson
  លោក Paul Merson

ជាការពិតណាស់ នៅរាត្រីនេះ Man Utd នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad Stadium ដើម្បីធ្វើការប្រកួតជាមួយ Manchester City នៃក្របខណ្ឌ Premier League សប្តាហ៍ទី៨ ខណៈ កាលពីជើងទី១ ក្រុមបិសាចក្រហមទទួលរងបរាជ័យក្នុងលទ្ធផល ២ទល់នឹង០។

ការប្រកួតរវាង Manchester United ទល់នឹង Manchester City
ការប្រកួតរវាង Manchester United ទល់នឹង Manchester City

លោក Merson បាននិយាយថា៖

សម្រាប់ខ្ញុំ គិតថា Maguire នឹងមិនបានចូលលេងក្នុងការប្រកួតរាត្រីនេះទេ។ ក្នុងគំនិតរបស់ខ្ញុំ គួរតែដាក់ Anthony Elanga និង Marcus Rashford លេងជាជម្រើសដំបូង។ ប្រសិនបើពួកគេចង់ឈ្នះការប្រកួតនេះ Man Utd ចាំបាច់ត្រូវតែប្រើទម្រង់លេងវាយបកជាមួយនឹងកីឡាករដែលមានល្បឿនលឿន មានកម្លាំងខ្លាំង និង បច្ចេកទេស។ ខ្ញុំនឹងមិនដាក់ឲ្យ Ronaldo លេងទេ៕

  លោក Paul Merson
កីឡាករ Cristiano Ronaldo និង Harry Maguire
កីឡាករ Cristiano Ronaldo និង Harry Maguire

ប្រភព manchestereveningnews

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T