ប្រុសៗ បើគ្មានចំនុចទាំងនេះទេ កុំសង្ឃឹមថាមនុស្សស្រីស្រលាញ់ឱ្យសោះ

//s9.kh1.co/6b/6bea880e2db946f11070365e8a9edfff6d6e44b0.jpg
នារី

 ០៣-មីនា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

ប្រុសៗប្រសិនបើអ្នក គ្មានចំនុចសំខាន់ៗទាំងអស់នេះទេ កុំទៅសង្ឃឹមថាមនុស្សស្រីសម័យនេះ គេនឹងងាកមកចាប់អារម្មណ៍ ឬស្រលាញ់អ្នកឱ្យសោះ។

យល់ដឹង៖ មនុស្សប្រុសភាគច្រើន អាចនឹងគិតថាមនុស្សស្រីទាំងអស់ ស្រលាញ់រកតែលុយ ក៏ប៉ុន្តែការគិតបែបនោះ វាមិនត្រឹមត្រូវនោះទេ ព្រោះមនុស្សស្រីភាគច្រើន នៅពេលដែលស្រលាញ់អ្នកណាម្នាក់ គឺពួកគេមិនបានសម្លឹងមើលទៅលើលុយរបស់មនុស្សប្រុស ដូចដែលមនុស្សប្រុសធ្លាប់បានគិតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ចំពោះមនុស្សប្រុស ប្រសិនបើអ្នកគ្មានចំនុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទេ ទោះអ្នកជាមនុស្សប្រុស មានទ្រព្យសម្បត្តិស្តុកស្តម្ភប៉ុណ្ណាក៏ដោយ ក៏កុំទៅសង្ឃឹមថាអាចនឹងធ្វើឱ្យមនុស្សស្រីសម័យនេះ ស្រលាញ់អ្នកឱ្យសោះ ព្រោះមនុស្សស្រី គេក៏ចេះរកលុយបានដោយខ្លួនឯងដែរ។

ប្រុសៗសម័យនេះ បើគ្មានចំនុចទាំងនេះទេ កុំសង្ឃឹមថាស្រីស្រលាញ់ឱ្យសោះ៖

១. ការងារ

រូបតំណាង
រូបតំណាង

ប្រុសៗបើគ្មានការងារច្បាស់លាស់ទេនោះ កុំសង្ឃឹមថាមនុស្សស្រីសម័យនេះ នឹងស្រលាញ់អ្នកឱ្យសោះ មិនមែនគេស្រលាញ់អ្នកព្រោះតែលុយនោះទេ ព្រោះការដែលអ្នកគ្មានការងារធ្វើ វាបញ្ជាក់ពីការដែលអ្នកខ្វះសមត្ថភាព នឹងធ្វើជាគ្រិះសម្រាប់ឱ្យគេផ្អែក ដូច្នេះ តើចង់ឱ្យមនុស្សស្រីស្រលាញ់បានយ៉ាងម៉េច? បើអ្នកមិនទាន់ធ្វើជាគ្រិះរឹងមាំ សម្រាប់ខ្លួនឯងនៅឡើយនោះ។

២. ភាពច្បាស់លាស់

រូបតំណាង
រូបតំណាង

ធ្វើជាមនុស្សប្រុស គឺត្រូវតែធ្វើជាមនុស្សច្បាស់លាស់ចំពោះរឿងគ្រប់យ៉ាង មិនថាជារឿងស្នេហា ឬក៏រឿងការងារ ព្រោះបើអ្នកគ្មានភាពច្បាស់លាស់ក្នុងខ្លួន ហើយគ្រាន់តែស្រលាញ់គេបែបលេងសើចនោះ មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺគ្មានអ្នកណាចង់ស្រលាញ់មនុស្សប្រុស ដែលគ្មានភាពច្បាស់លាស់នៅក្នុងខ្លួននោះទេ។

៣. គោលដៅ

រូបតំណាង
រូបតំណាង

គោលដៅជីវិត គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសចំពោះមនុស្សប្រុសសម័យនេះ ប៉ុន្តែប្រសិនបើប្រុសៗគ្មានគោលដៅ ឬផែនការជីវិតសម្រាប់ខ្លួនឯងទេនោះ កុំទៅសង្ឃឹមថាមនុស្សស្រីគេនឹងមកស្រលាញ់មនុស្សប្រុស ដែលគ្មានគោលដៅអនាគតដូចជាអ្នកឱ្យសោះ ព្រោះគ្មានមនុស្សស្រីណាម្នាក់ ចង់ផ្ញើជីវិតនិងសេចក្តីសុខរបស់ពួកគេ ទៅឱ្យមនុស្សប្រុសគ្មានគោលដៅទេ។

៤. ភាពជាមនុស្សប្រុស

រូបតំណាង
រូបតំណាង

ប្រុសៗបើគ្មានភាពជាមនុស្សប្រុសទេ កុំសង្ឃឹមថាមនុស្សស្រីគេអាចនឹងយកភ្នែកមើលអ្នកឱ្យសោះ ផ្ទុយទៅវិញ រឹតតែគ្មានមនុស្សស្រីណាចង់យកខ្លួនបៀត ព្រោះបើមនុស្សប្រុស ជាមនុស្សចេះមើលងាយមនុស្សស្រី មិនឱ្យតម្លៃមនុស្សស្រី គឺគ្មានមនុស្សស្រីណាហ៊ានប្រគល់ក្តីស្រលាញ់ ទៅឱ្យមនុស្សប្រុសដែលគ្មានភាពជាមនុស្សប្រុសនៅក្នុងខ្លួននោះទេ គឺមនុស្សស្រីស្រលាញ់តែមនុស្សប្រុសណា ដែលចេះឱ្យតម្លៃលើមនុស្សស្រីតែប៉ុណ្ណោះ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T