ត្រៀមខ្លួន! អាទិត្យក្រោយនេះ Apple នឹងរៀបចំព្រឹត្តិការណ៍ ប្រកាសបង្ហាញផលិតផលថ្មី

//s9.kh1.co/50/50aaefdff7c02235aefadf58ade4f23393abdcbc.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២២ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីអ្វីដែលព្រឹត្តិការណ៍និម្មិតនេះនឹងធ្វើការប្រកាសនោះឡើយ

បរទេស៖ ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍បន្ទាប់របស់ខ្លួន តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី8 ខែមីនា (ត្រូវនឹងថ្ងៃទី9 នៅកម្ពុជា) ដោយក្រុមហ៊ុននេះទើបតែបង្ហាញលិខិតអញ្ជើញ ដែលមានស្លាកថា "peek performance" រួមទាំងនិមិត្តសញ្ញារបស់ Apple ជាមួយនឹងពណ៌ចម្រុះ ដែលផ្ដល់តម្រុយពីពណ៌នៃឧបករណ៍ថ្មីៗ។ ក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីអ្វីដែលព្រឹត្តិការណ៍និម្មិតនេះនឹងធ្វើការប្រកាសនោះឡើយ ដោយមានតែពេលវេលាដែលបានកំណត់ នៅម៉ោង 1:00 រំលងអធ្រាត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ អ្នករាយការណ៍របស់សារព័ត៌មាន Bloomberg លោក Mark Gurman ដែលតែងតែជាប្រភពដែលអាចទុកចិត្តបាន សម្រាប់ពាក្យចចាមអារ៉ាមទាក់ទងនឹងផលិតផលរបស់ Apple បានប៉ាន់ស្មានថា Apple អាចនឹងប្រកាស iPhone SE ថ្មី។ លោកបានបង្ហាញថា ឧបករណ៍មួយនេះនឹងមកដល់ជាមួយសេវា 5G, បន្ទះឈីប A15 លឿនជាងមុន, និងកាមេរ៉ាកាន់តែប្រសើរ។ យ៉ាងណាមិញ វានឹងមានការរចនាដូចគ្នាទៅនឹង iPhone SE ជំនាន់មុនដែរ ដែលមានន័យថា SE ថ្មីក៏អាចរក្សាមុខងារ Touch ID ផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Gurman ក៏ជឿថា Apple នឹងប្រកាសបង្ហាញពីការកែប្រែថ្មីបំផុតនៃ iPad Air។ ថេប្លេតថ្មីនេះត្រូវបានគេរំពឹងថា នឹងមកដល់ជាមួយនឹង CPU ថ្មី និងសេវា 5G សម្រាប់ម៉ូឌែលដែលអាចប្រើសេវាទូរសព្ទបាន។ វាក៏មានពាក្យចចាមអារ៉ាមថា កុំព្យូទ័រ Mac មួយផ្សេងទៀតដែលមានបន្ទះឈីបរចនាដោយ Apple អាចនឹងមកដល់ក្នុងមីនានេះដែរ ប៉ុន្តែវានឹងមិនមែនជាអ្វីដែលគេទំនងជានឹងឃើញ នៅក្នុងព្រឹត្តិការណ៍ពិសេសនេះទេ៕

លិខិតអញ្ជើញនៃព្រឹត្តិការណ៍
លិខិតអញ្ជើញនៃព្រឹត្តិការណ៍

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/1a/1af15f2da9c59acf13f4d6f67f05b56ab1676d97.jpeg

កំពូលកុំព្យូទ័រយួរដៃហ្គេម (Flagship) កំណត់និយមន័យថ្មីនៃសមត្ថភាព ជាមួយថាមពលប្រព័ន្ធសរុប 320 វ៉ាត់ និងអេក្រង់ Laptop Mini-LED ទំហំ 18" កម្រិត 4K 240Hz ដំបូងគេលើពិភពលោក ជាមួយបច្ចេកវិទ្យា ROG Nebula ELMB

 ២១-សីហា-២០២៦ 
 ១១ព្រឹក · ៧ ថ្ងៃមុន
//s9.kh1.co/3e/3ed5407ca8d555c4b893d8a21297e99e2d0863e4.jpg

លោក រៀន ថត និង លោក ដុកទ័រតុង បញ្ជាក់ថា Huawei Pura 90s Series ប្រើប្រាស់សេវាកម្ម Google ពេញលេញ និង បំពាក់ 5G លឿនបំផុត ហើយ សេវាខ្លាំងគ្រប់ទីកន្លែង និងសម្ពោធជាផ្លូវការហើយជាមួយតម្លៃចាប់ពី 600ជាងតែប៉ុណ្ណោះ

 ១៣-សីហា-២០២៦ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T