គេចផុតច្រើនដងហើយ ម្ដងនេះ Taew ឆ្លងកូវីដមែនទែនហើយ

//s9.kh1.co/d7/d7c5d5fe45494ca713bb6f72ef76beb9af1abb82.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាស្រី Taew ស្រាប់តែបានបង្ហាញដំណឹងដ៏ភ្ញាក់ផ្អើល ថានាងបានឆ្លងជំ.ងឺកូវីដ១៩ បន្ទាប់ពីបានពាក់ព័ន្ធនឹងអ្នកឆ្លងពីមុន

ថៃ៖ មួយរយៈចុងក្រោយនេះ ក្រឡេកឃើញថា មានតារា​ល្បីៗ​​ក្នុង​វិស័យ​កម្សាន្ត​ថៃដែលបានប្រកាស ជាបន្តបន្ទាប់ ពី​លទ្ធផល​ធ្វើតេស្តរបស់ខ្លួនទៅដល់អ្នកគាំទ្រ និងមនុស្សជិតស្និទ្ធ ថាខ្លួនបានឆ្លងជំ.ងឺកូវីដ ១៩។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងចំណោមនោះ​តារា​ស្រីដ៏​ល្បី​ឈ្មោះ Taew Natapohn ស្រាប់តែបានចេញមកបង្ហាញ ក៏ដូចជាប្រកាសដំណឹងតាមរយៈ Instagram ដោយបានបញ្ជាក់ថា នាងបានឆ្លងជំ.ងឺកូវីដ១៩ កាលពីថ្មីៗនេះ។ 

ម៉្យាងវិញទៀត តារាស្រីរូបនេះ ថែមទាំងបានបង្ហាញពីអាការៈថា ខ្លួនឈឺបំពង់ក ហើយចាប់ផ្តើមក្តៅខ្លួន បន្ទាប់ពីទទួលបានដំណឹងថា បានពាក់ព័ន្ធនឹងអ្នកដែលបានឆ្លងជំ.ងឺកូវីដ១៩ ។ យ៉ាងណាមិញ បច្ចុប្បន្ន​នេះ នាងក៏ទទួលបានការព្យាបាល ​ក្រោម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew
Taew
Taew
Taew
Taew
Taew
Taew
Taew
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T