ប្រការគួរធ្វើក្រោយចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីកាត់បន្ថយផលរំខាន!

//s9.kh1.co/70/70b7e4b31eb2af6d30263d05ef2b19239e3748dd.jpg
យល់ដឹង

 ២៥-កុម្ភៈ-២០២២ ៩ព្រឹក · ៥ ឆ្នាំមុន

ក្រោយចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដូសជំរុញ​ យើងអាច​មាន​ផលរំខាន​មួយ​ចំនួនដែលធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់ការងារប្រចាំថ្ងៃ។

ក្រោយចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដូសជំរុញ​ យើងអាច​មាន​ផលរំខាន​មួយ​ចំនួនដែលធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់ការងារប្រចាំថ្ងៃ។ អ៊ីចឹងបន្ទាប់ពីចាក់ដូសជំរុញហើយ យើងគួរថែទាំសុខភាពបែបណាដើម្បីកាត់បន្ថយ​ផលរំខាន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញអាចមានដូចជា៖

ដើម្បីកាត់បន្ថយផលរំខានបន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញហើយ យើងគួរ​៖

១. ញុំាថ្នាំបំបាត់ការឈឺចាប់

យើងអាចញុំាថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយអាការៈគ្រុន ឬញាក់ បើ​ចាំបាច់​។

២. ស្អំទឹកកក

យើងអាចស្អំទឹកកកនៅកន្លែងចាក់ថ្នាំដើម្បីកាត់បន្ថយអាការៈឈឺ ឬ​ហើម​។ លើសពីនេះទៅទៀត យើង​អាចធ្វើចលនាដៃខាងចាក់ថ្នាំដើម្បី​ជួយ​​ជំរុញរំហូរឈាម និងបន្ធូរការឈឺចាប់សាច់ដុំ

៣. ញុំាទឹកឱ្យបានច្រើន

ការញុំាទឹកឱ្យបានច្រើនគ្រប់គ្រាន់អាចកាត់បន្ថយអាការៈក្តៅខ្លួន និងស្រេកទឹក​ក្រោយ​ចាក់​ដូស​ជំរុញ។ ការញុំាទឹកច្រើនមិនត្រឹមតែអាចជួយការពារយើងពីការឈឺចាប់ទេ ថែមទាំងជួយកាត់​បន្ថយ​រយៈពេលរបស់​ផល​រំខានរបស់ដូសជំរុញទៀតផង។

៤. ញុំាវីតាមីន C

យើងគួរញុំាបន្លែបៃតង និងផ្លែឈើសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូច ល្ហុងជាដើម​ដើម្បី​ជួយ​ពង្រឹងប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆាំងនឹងផលរំខានរបស់វ៉ាក់សាំងដូសជំរុញ។

៥. គេងឱ្យបានគ្រប់គ្រាន់

ក្រោយ​ពេល​ចាក់​ដូសជំរុញហើយ រាងកាយយើងពឹងផ្អែកលើការឆ្លើយតប​របស់ប្រព័ន្ធភាពស៊ាំ​ដើម្បី​បង្កើត​ប្រព័ន្ធការពារ។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់យើង​​​ចុះ​ខ្សោយ​ ដូច្នេះយើងត្រូវគេងយ៉ាងហោចណាស់ ៧ ទៅ ៨ម៉ោងក្នុង​មួយ​យប់​។

៦. ហាត់ប្រាណបែបស្រាលៗ

ការហាត់ប្រាណបែបស្រាលៗ​ដូចជា ដើរ យូហ្កា ឬពត់បត់​បែន​​ខ្លួនជាដើមអាចជួយ​ឱ្យ​ចរន្តឈាមយើងរត់បានល្អ និងជួយកាត់បន្ថយ​ផលប៉ះពាល់របស់វ៉ាក់សាំងដូសជំរុញ។

៧. ចៀសវាងធ្វើការធ្ងន់

យើងត្រូវចៀសវាងធ្វើការធ្ងន់ ២ ទៅ ៣ ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញ ព្រោះការធ្វើការធ្ងន់​អាច​ធ្វើ​យើងអស់កម្លាំង និងធ្វើឱ្យប្រព័ន្ធភាពសុំាយើងចុះខ្សោយ​មិនអាចទប់នឹងឥទ្ធិពល​របស់វ៉ាក់សាំងដូសជំរុញបាន។

៨. ចៀសវាងញុំាអាហារបង្កើនការរលាក

យើងគួរចៀសវាងញុំាំអាហារកែច្នៃ អាហារបំពង អាហារមានជាតិស្ករ និង​ខ្លាញ់ខ្ពស់​ដែល​អាចបង្កើន​ការរលាកក្នុងរាងកាយ។

៩. ចៀសវាងគ្រឿងស្រវឹង

ការញុំាគ្រឿងស្រវឹងធ្វើឱ្យយើងខ្សោះជាតិទឹក រលាកនៅក្នុងរាងកាយ មាន​អាការៈស្រដៀងនឹង​ផល​រំខាន​ក្រោយចាក់វ៉ាក់សាំងដូសជំរុញ និងអាចធ្វើឱ្យប្រព័ន្ធភាពសុំារបស់យើងចុះខ្សោយ។

ក្រោយចាក់ដូសជំរុញ យើងអាចមានផលរំខានដូចដែលបានរៀបរាប់ខាងលើរយៈពេលពី ២៤ ទៅ ៤៨ ម៉ោងបន្ទាប់​​​ពីការចាក់រួច តែប្រសិនបើអាការៈរបស់យើង​មិន​ប្រសើរ​ឡើងទេ យើងគួរពិភាក្សា​ជាមួយ​គ្រូពេទ្យ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

//s9.kh1.co/ad/ad78169807dd6fcd070a2154598c528d193d7286.jpeg

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍​ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

 ១៩-សីហា-២០២៦ 
 ១១ព្រឹក · ៩ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T