មកដឹងប្រវត្តិស្នេហ៍ Taylor Swift និងអតីតមិត្តប្រុសទាំង១៤ ម្នាក់ស្រលាញ់បានប៉ុន្មានខែ?

//s9.kh1.co/a0/a0f939286f13c69c0714a2bcc2b94f22e800ac4c.jpg
តារា & កម្សាន្ដ

 ២៣-កុម្ភៈ-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

បើត្រលប់ទៅនិយាយរឿងរ៉ាវប្រវត្តិស្នេហារបស់ Taylor Swift ជាមួយអតីតីមិត្តប្រុសមុនៗទាំង ១៤នាក់វិញ យើងប្រាកដជាជ្រាបហើយថា ម្នាក់ៗសុទ្ធតែស្រលាញ់មិនបានយូរ។

បរទេស៖ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ពិភពកម្សាន្តទាំងក្នុងនិងក្រៅប្រទេសជាច្រើន បានទទួលព័ត៌មានក្តៅៗថា Taylor Swift បានភ្ជាប់ពាក្យជាមួយមិត្តប្រុស Joe Alwyn បន្ទាប់ពីពួកគេបានទាក់ទងគ្នារយៈ ៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹម​នឹង​នេះ អាចនិយាយបានថា ទំនាក់ទំនងរវាង Taylor Swift និង Joe Alwyn គឺជាស្នេហាដែលមានរយៈពេលយូរបំផុតហើយសម្រាប់តារាស្រីរូបនេះ។ ព្រោះកន្លងមក Taylor តែងតែធ្វើឲ្យមហាជនចូលតួដ្រាម៉ាយំតាមដោយសាររឿងបែកបាក់របស់នាងស្ទើររាប់មិនអស់។ 

ជាមួយគ្នានេះ បើត្រលប់ទៅនិយាយរឿងរ៉ាវប្រវត្តិស្នេហារបស់ Taylor Swift ជាមួយអតីតីមិត្តប្រុសមុនៗទាំង ១៤នាក់វិញ យើងប្រាកដជាជ្រាបហើយថា ម្នាក់ៗសុទ្ធតែស្រលាញ់មិនបានយូរដូចមិត្តប្រុសបច្ចុប្បន្ននេះឡើយ ពោលម្នាក់ៗស្រលាញ់នាងបានតែ១ឆ្នាំយ៉ាងយូរហើយក៏រកលេសបែកគ្នា៕

តារាដែលធ្លាប់ជាមិត្តប្រុស Taylor Swift រួមមាន៖

១.Joe Jonas

បានណាត់ជួបគ្នាកាលពីខែកក្កដា ដល់ខែតុលា ឆ្នាំ ២០០៨ តែបានមួយរយៈក៏បែកគ្នា។

Taylor Swift និង Joe Jonas
Taylor Swift និង Joe Jonas

២.Lucas Till

នៅខែមីនា ឆ្នាំ២០០៩ តារាប្រុសរូបនេះបានធ្លាក់ក្នុងអន្លង់ស្នេហ៍ Taylor Swift ពេលសម្ដែងក្នុងបទចម្រៀង MV «You Belong With Me»។  យ៉ាង​ណា​ក្ដី​ចំណង​ស្នេហ៍​នេះ​មាន​រយៈ​ពេល​តែ​១​ខែ​ប៉ុណ្ណោះ។

Taylor Swift និង Lucas Till
Taylor Swift និង Lucas Till

 ៣.Taylor Lautner

អ្នកទាំងពីរបានចំណាយពេលពេញមួយរដូវកាល​ស្លឹកឈើ​ជ្រុះ​ក្នុងឆ្នាំ​ ២០០៩​ ជាមួយ​គ្នា ហើយមិនយូរប៉ុន្មានក៏ស្ងាត់ទំនាក់ទំនង។

Taylor Swift និង  Taylor Lautner
Taylor Swift និង  Taylor Lautner

៤.John Mayer

តន្រ្តីកររូបនេះក៏ធ្លាប់មានទំនាក់ទំនងផ្អែមល្ហែមជាមួយ Taylor Swift មួយរយៈដែរ តែក្រោយមកក៏បែកគ្នាវិញ ព្រោះខាងប្រុសសុំបែកដោយលើកហេតុផលខ្លួនខុសវ័យគ្នារហូតដល់ ១៥ឆ្នាំ។

Taylor Swift និង  John Mayer
Taylor Swift និង  John Mayer

៥.Cory Monteith

ពួកគេបានទាក់ទងគ្នាបាន ១ខែ ហើយក៏ស្ងាត់។

Taylor Swift និង Cory Monteith
Taylor Swift និង Cory Monteith

៦.Jake Gyllenhaal

នៅខែតុលាឆ្នាំ ២០១០ Taylor បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមមានការភ្ញាក់ផ្អើល នៅពេលដែលនាងបង្ហាញរូបថតជាមួយតារាសម្តែង Jake Gyllenhaal។ ទោះយ៉ាងណាមួយរយៈក្រោយ តារាប្រុសរូបនេះ បានលើកហេតុផលសុំបែកព្រោះខុសអាយុគ្នា ១០ឆ្នាំ។

Taylor Swift និង Jake Gyllenhaal
Taylor Swift និង Jake Gyllenhaal

៧.Adam Young

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ទាក់​ទង​គ្នា​បាន​១​ខែ តែក្រោយមកក៏ស្ងាត់។

Taylor Swift និង Adam Young
Taylor Swift និង Adam Young

៨.Chord Overstreet

គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញទៅមើលគេលេងកីឡាវាយកូនហ្គោលជាមួយគ្នា ប៉ុន្តែមួយរយៈពេលខ្លី អ្នកទាំងពីរលែងនៅជាមួយគ្នាទៀតហើយ។

Taylor Swift និង Chord Overstreet
Taylor Swift និង Chord Overstreet

៩.Eddie Redmayne

ចន្លោះខែតុលា ឆ្នាំ ២០១១ ដល់ខែមករា ឆ្នាំ ២០១២ អ្នកទាំងពីរបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថា មានទំនាក់ទំនងគ្នា តែក្រោយមកក៏ស្ងាត់។

Taylor Swift និង Eddie Redmayne
Taylor Swift និង Eddie Redmayne

១០.Zac Efron

តាម​ការ​បង្ហើប​បានឲ្យ​ដឹង​ថា គូស្នេហ៍​មួយ​គូ​នេះ​បាន​រួមរស់​ជាមួយ​គ្នា​ប្រហែល​ ១​ខែ​ហើយ ប៉ុន្តែ​អ្នក​ទាំងពីរបានព្យាយាម​បដិសេធចំពោះ​ពាក្យ​ចចាម​អារ៉ាម​នេះ ។

Taylor Swift និង  Zac Efron
Taylor Swift និង  Zac Efron

១១.Conor Kennedy

នៅពេលចេញបទ Bad Blood ពួកគេបានទាក់ទងគ្នា។ ពេលនោះ Conor មានអាយុត្រឹមតែ ១៨ ឆ្នាំ និងនៅជាសិស្សវិទ្យាល័យ ហើយ Taylor មានអាយុ ២២ ឆ្នាំ។ គូស្នេហ៍មួយគូនេះ មានទំនាក់ទំនងស្នេហាផ្អែមល្ហែមជាច្រើន ប៉ុន្តែជាអកុសលបន្ទាប់ពីបានត្រឹមតែ ៣ខែ អ្នកទាំងពីរបានចែកផ្លូវគ្នា។

Taylor Swift និង Conor Kennedy
Taylor Swift និង Conor Kennedy

១២.Harry Styles

គូស្នេហ៍​មួយ​គូ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ទំនាក់ទំនង​ស្នេហា​តាំងពី​ខែធ្នូ ឆ្នាំ ​២០១២ ដល់​ខែមករា ឆ្នាំ​២០១៣ ។ ទោះបីជាពួកគេទើបតែបានរួមរស់ជាមួយគ្នាបានមួយខែក៏ដោយ ប៉ុន្តែ Taylor និងសមាជិកក្រុម One Direction មានរូបភាពផ្អែមល្ហែមជាច្រើនជាមួយគ្នា។ រំលងមិនយូរប៉ុន្មានពួកគេក៏បែកគ្នា។

Taylor Swift និង Harry Styles
Taylor Swift និង Harry Styles

១៣.Calvin Harris

តារាទាំងពីរនេះ បានទាក់ទងគ្នារយៈពេល ១៥ខែប៉ុណ្ណោះក៏បែកគ្នា។

Taylor Swift និង Calvin Harris
Taylor Swift និង Calvin Harris

១៤.Tom Hiddleston

អ្នក​ទាំង​ពីរ​មាន​រឿង​ស្នេហា​ខ្លី​រយៈពេល​៣​ខែ រូបថត​ដំណើរ​កម្សាន្ត​ដ៏​ផ្អែម​ល្ហែម​របស់ Tom និង Taylor ត្រូវ​បាន​គេ​ធ្វើ​បច្ចុប្បន្នភាព​ឥត​ឈប់ឈរ។ ទោះយ៉ាងណាក៏ដោយនៅក្នុងខែកញ្ញាឆ្នាំ ២០១៦ អ្នកទាំងពីរបានបែកបាក់គ្នា។

Taylor Swift និង  Tom Hiddleston
Taylor Swift និង  Tom Hiddleston

១៥.Joe Alwyn

ជាគូស្នេហ៍បច្ចុប្បន្ន ដែលស្រលាញ់គ្នាបានយូរជាងគេ ហើយថ្មីៗនេះពួកគេថែមទាំងបានលេចឮថាបានភ្ជាប់ពាក្យជាមួយគ្នាផងដែរ។

Taylor Swift និង Joe Alwyn
Taylor Swift និង Joe Alwyn

ប្រភព៖ kenh14.vn

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T