មកមែនកប់ហ្មង! Aubemeyang ទទូចឲ្យកីឡាករឆ្នើមរូបនេះផ្លាស់មកកាន់ Barca មក

//s9.kh1.co/07/070e2692b1006d65ed1b292831ccbd27014b368f.jpg
កីទ្បា

 ២២-កុម្ភៈ-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

Aubameyang ចង់លេងជាមួយ Haaland នៅ Barcelona

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubmeyang បានលើកឡើងថា វាជាកិត្តិយសមួយសម្រាប់គេប្រសិនបើខ្លួនអាចចាប់ដៃគូលេងជាមួយកីឡាករ Erling Haaland នៅ Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Pierre-Emerick Aubmeyang
កីឡាករ Pierre-Emerick Aubmeyang

ជាការពិតណាស់ Haaland ដែលបច្ចុប្បន្នមានវ័យ ២១ឆ្នាំ ជា ខ្សែប្រយុទ្ធដែលកំពុងតែលេចធ្លោជាងគេម្នាក់នៅលើលោក និង កំពុងមានអនាគតស្រពិចស្រពិលជាមួយ Borussia Dortmund បន្ទាប់ពីរូបគេតែងតែមានពាក្យចចាមអារ៉ាមចង់បានពីក្លិបធំៗដូចជា Barcelona, Manchester City និង Real Madrid ជាដើម ខណៈ តម្លៃខ្លួនផ្តាច់កុងត្រារបស់គេមានចំនួន ៧៥លានអឺរ៉ូ (ឬប្រមាណ ៨៥លានដុល្លារ)។

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

Aubameyang បាននិយាយថា៖

វាជាកិត្តិយសក្នុងការលេងជាមួយ Haaland ប្រសិនបើគាត់សម្រេចចិត្តផ្លាស់មក Barcelona។ ខ្ញុំមិនមែនជាគ្រូបង្វឹកនោះទេ ប៉ុន្តែ ខ្ញុំគិតថា Haaland ជា កីឡាករដ៏អស្ចារ្យ។ គាត់ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ មានកាយសម្បទាល្អ និង ល្បឿនលឿន៕

កីឡាករ Pierre-Emerick Aubmeyang
 កីឡាករ Erling Haaland
 កីឡាករ Erling Haaland
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T