យល់ដឹង៖ មនុស្សស្រីជាប្រពន្ធ កុំគ្រាន់តែឃើញប្តីមិនមាត់ មិនចេះអន់ចិត្តច្រើន គិតថាប្តីមិនមានអារម្មណ៍អ្វីនោះ គួរណាតែរៀនយល់ពីចិត្តរបស់ប្តីខ្លះ ព្រោះពាក្យសម្តីដែលអ្នកនិយាយចេញមក អ្នកអាចនឹងគិតថាប្តីអ្នកនឹងមិនអី តែនៅក្នុងជម្រៅចិត្តរបស់គេ គឺបែកជាជម្រៀកៗទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មុននឹងនិយាយស្តីអ្វីមួយចេញមក មនុស្សស្រីជាប្រពន្ធ គួរតែបានគិតឱ្យបានល្អិតល្អន់ជាមុនសិន ទើបពាក្យសម្តីរបស់អ្នក នៅពេលដែលនិយាយចេញមក វាមិនប៉ះពាល់ទៅដល់អារម្មណ៍របស់ប្តី ម្យ៉ាងវិញទៀត ពាក្យសម្តីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះហើយ ដែលជាកាំបិតអាចចា.ក់បេះដូងប្តីរបស់អ្នកបាន។
ស្រីៗគួរតែរៀនយល់ចិត្តប្តីខ្លះ! ពាក្យសម្តីទាំងនេះរបស់អ្នក អាចជាកាំបិតចាក់បេះដូងប្តី៖
១. «មនុស្សប្រុសទាំងអស់គឺសុទ្ធតែបែបហ្នឹង»

មនុស្សស្រីជាប្រពន្ធ មិនថាខឹងខ្លាំងយ៉ាងណាទេ កុំចោទប្តីដោយនិយាយថា «មនុស្សប្រុសទាំងអស់គឺសុទ្ធតែបែបហ្នឹង» ព្រោះវានឹងធ្វើឱ្យប្តីរបស់អ្នកយល់ថា អ្នកចាត់ទុកគេជាមនុស្សប្រុសអាក្រក់ម្នាក់ ដូច្នេះហើយ ស្រីៗជាប្រពន្ធគួរតែគិតឱ្យបានល្អិតល្អន់ មុននឹងហាមាត់និយាយចេញមក ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍ប្តីជាខ្លាំង។
២. «សង្សារចាស់ខ្ញុំល្អជាងបងឆ្ងាយ»

អ្វីដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ របស់មនុស្សប្រុសបំផុត គឺនៅពេលដែលមានលឺពាក្យសម្តីប្រៀបធៀបខ្លួន ជាមួយនឹងសង្សារចាស់មនុស្សស្រីដែលខ្លួនស្រលាញ់ អញ្ចឹងហើយ ក្នុងនាមជាប្តីស្របច្បាប់ម្នាក់ ពេលដែលបានលឺបែបនេះ មនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរ គឺខកចិត្តខ្លាំងបំផុត។
៣. «ស្តាយក្រោយណាស់ដែលរៀបការនឹងបង»

បើសម្រេចចិត្តថារៀបការនឹងគ្នា គួរតែរៀនទទួលយកចំណុចមិនល្អរបស់គ្នា ហើយព្យាយាមកែតម្រូវ ឬនិយាយប្រាប់គ្នាត្រង់ៗថាមិនពេញចិត្តគ្នាត្រង់ណា ប៉ុន្តែដាច់ខាតកុំនិយាយថា «ស្តាយក្រោយណាស់ដែលរៀបការនឹងបង» ព្រោះវាបង្ហាញពីសមត្ថភាពរបស់ប្តី ដែលថែរក្សាប្រពន្ធមិនបានល្អ ទើបជាហេតុធ្វើឱ្យប្រពន្ធ ស្តាយក្រោយនឹងរៀបការជាមួយគេបែបនេះ។
៤. «មើលប្តីគេផង»

មនុស្សម្នាក់ៗ មានអត្តចរិក សកម្មភាព ចិត្តគំនិតនិងការគិតផ្សេងៗពីគ្នា ជាពិសេស មនុស្សស្រីជាប្រពន្ធ កុំទៅច្រណែននឹងប្តីប្រពន្ធគេ ដោយឃើញប្តីគេធ្វើនេះ ធ្វើនោះដាក់ប្រពន្ធគេ ព្រោះប្តីរបស់អ្នកក៏ស្រលាញ់អ្នកដែរ គ្រាន់តែរបៀបផ្តល់ក្តីស្រលាញ់របស់ប្តីអ្នក គឺខុសគ្នាពីប្តីអ្នកផ្សេង អញ្ចឹងហើយ កុំនិយាយថា «មើលប្តីគេផង» ព្រោះវាបង្ហាញថាប្តីអ្នក មិនល្អគ្រប់គ្រាន់សម្រាប់អ្នក ហើយថែមទាំងអសមត្ថភាព ក្នុងការផ្តល់សុភមង្គលឱ្យអ្នកទៀតផង៕
ប្រភព៖ phunutoday