មួយទៀតហើយ! ក្រុមជ​ម្រើសជាតិមួយនេះ ដកខ្លួនចេញពីពាន U-23 ហើយបន្ទាប់ពីឥណ្ឌូនេស៊ី

//s9.kh1.co/16/1628d57177f5757e3c41786b784691e43753479c.jpg
កីទ្បា

 ១៥-កុម្ភៈ-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដកខ្លួនចេញពីពានរង្វាន់ AFF U-23 Championship ហើយ

អាស៊ាន៖ នាមុននេះបន្តិច សារព័ត៌មាន Astro Arena បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានប្រកាសអំពីការដកខ្លួនចេញពីពានរង្វាន់ AFF U-23 Championship ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា
 ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា

ជាការពិតណាស់ ចំពោះមូលហេតុនៃការដកខ្លួននេះ គឺ ដោយសារក្រុមជម្រើសមីយ៉ាន់ម៉ា បានស្វែងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ច្រើនរូបរហូតដល់ទៅ១៥នាក់ ខណៈ ក្រុមនឹងធ្វើការប្រកួតទល់នឹង ក្រុមជម្រើសជាតិម៉ាឡេស៊ីនាពេលបន្តិចទៀតនេះ ដែលជាការសម្រេចចិត្តដកខ្លួននៅវិនាទីចុងក្រោយ។

ដូច្នេះមានន័យថា ការចាកចេញរបស់ ក្រុមមីយ៉ាន់ម៉ា ធ្វើឲ្យពូល B នៅសេសសល់តែក្រុមជម្រើសជាតិម៉ាឡេស៊ី និង ក្រុមជម្រើសជាតិឡាវ ប៉ុណ្ណោះ​ បន្ទាប់ពីមុនព្រឹត្តិការណ៍ចាប់ផ្តើម  ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានប្រកាសដកខ្លួនដូចគ្នា៕

ការចាប់ពូលនៃពានរង្វាន់ AFF U-23 Championship
ការចាប់ពូលនៃពានរង្វាន់ AFF U-23 Championship

ប្រភពAstro Arena

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T