ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សម្ពោធផលិតផលបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដែលផ្ដល់ទាំងការធានារ៉ាប់រងអាយុជីវិត និងការព្យាបាលជំងឺមហារីក

//s9.kh1.co/97/974aa9da3cf92ea0dada60265cc89440fd36d910.jpg
សង្គម

 ១៤-កុម្ភៈ-២០២២ ៥ល្ងាច · ៣ ឆ្នាំមុន

«LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដែលផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (គេហទំព័រ E-Commerce) របស់ក្រុមហ៊ុន FWD។ អតិថិជនអាចធ្វើការជាវផលិតផល LifeCancerCare តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ភ្នំពេញ៖​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដែលផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (គេហទំព័រ E-Commerce) របស់ក្រុមហ៊ុន FWD។ អតិថិជនអាចធ្វើការជាវផលិតផល LifeCancerCare តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/d6/d6f34713483cbc1aff9894ed723280c59752cc83.jpg
https://s9.kh1.co/__image/w=650,h=975,q=100/bb/bb2bff45b219c54754a1ed4d0de920f61d50f825.jpg
https://s9.kh1.co/__image/w=650,h=975,q=100/13/13eb13f627822e31c10d7600e9d97a045c628986.jpg

ចំណុចពិសេសរបស់ផលិតផល LifeCancerCare មានដូចជា៖

- ដំណើរការជាវដោយមិនប្រើក្រដាសតាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ

- ឆ្លើយនូវសំណួរសុខភាពងាយៗចំនួន ៣ ប៉ុណ្ណោះដើម្បីបញ្ជាក់ថាអតិថិជននឹងអាចទទួលបានការធានា

- មិនតម្រូវឱ្យពិនិត្យសុខភាព

- រួមបញ្ចូលអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត និងការព្យាបាលជំងឺមហារីកក្នុងគម្រោងតែមួយ

- ទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ ៥ ដងនៃទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត

- តម្លៃសមរម្យចាប់ពីត្រឹមតែប្រមាណ $១៥ ក្នុងមួយឆ្នាំ និងទទួលបានការធានាបន្តក្រោយ ៥ ឆ្នាំ។

https://s9.kh1.co/__image/w=650,h=434,q=100/0c/0c895e26d81be2de68c39c79c94ca322775c37e9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/dc/dc773d301099608c03e819da71d18a0e786ef19e.jpg

លោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖

«ពួកយើងពិតជារំភើបចិត្តក្រៃលែងដែលអាចរួមចំណែកក្នុងការដឹកនាំលើការធានារ៉ាប់រងតាមបែបឌីជីថលសម្រាប់ប្រជាជនកម្ពុជា។ ផលិតផល LifeCancerCare ផ្តល់ជូនការការពារដែលងាយស្រួលជាងមុនដោយគ្រាន់តែអនុវត្តពីរ បីជំហានតែប៉ុណ្ណោះ។ ពួកយើងប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនបទពិសោធន៍ធានារ៉ាប់រងដែលសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុន តាមរយៈយុទ្ធសាស្ត្រយកអតិថិជនជាគោល និងផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។»

លោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia
លោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា៖

«ខ្ញុំសូមកោតសរសើរចំពោះក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក ដែលបានប្រឹងប្រែងរៀបចំផលិតផលធានារ៉ាប់រងនេះក្នុងគោលដៅជួយជំរុញវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ហើយអ្វីដែលកាន់តែពិសេសនោះ គឺការជួយពង្រីកសេវាធានារ៉ាប់រងឱ្យកាន់តែសម្បូរបែប រហ័ស និងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាលក់ផលិតផលធានារ៉ាប់រងតាម អនឡាញ នាថ្ងៃនេះ។»

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា

ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា រួមជាមួយនឹងការកើនឡើងនូវតម្រូវការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពផ្តល់នូវសក្តានុពលដ៏សំខាន់ដែលញ៉ាំងវិស័យធានារ៉ាប់រងអាយុជីវិត និងសុខភាពឱ្យមានភាពរីកចម្រើន។ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកំណើនយ៉ាងឆាប់រហ័សនៃការទូទាត់សាច់ប្រាក់តាមទូរស័ព្ទ ក៏ជាចំណែកគាំទ្រឱ្យមានការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុងវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទីខែកញ្ញា ឆ្នាំ ២០២១។ នៅខែមករា ឆ្នាំ ២០២២ ពោលគឺរយៈពេលជាងបីខែប៉ុណ្ណោះគិតចាប់ពីការសម្ពោធជាផ្លូវការ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ ក្រៅពីផលិតផល LifeCancerCare ក្រុមហ៊ុន FWD Cambodia មានផលិតផលផ្សេងៗទៀត ដូចជា FWDសន្សំខ្លីៗ FWDសងកម្ចី និងគម្រោងការពារបន្ថែមលើជំងឺធ្ងន់ធ្ងរ៕

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T