យល់ដឹង៖ តាមពិតទៅមនុស្សស្រីរស់នៅតែម្នាក់ឯង ដោយមិនចាំបាច់ត្រូវពឹងផ្អែកទៅលើនរណាម្នាក់ ក៏អាចរស់នៅបានយ៉ាងសុខស្រួលដែរ គ្រាន់តែពេលខ្លះមនុស្សស្រីត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនតែម្នាក់ឯង វាអាចនឹងមានការពិបាកបន្តិចក៏ពិតមែន ប៉ុន្តែឱ្យតែមានចិត្តស៊ូទ្រាំ មនុស្សស្រីក៏នៅតែអាចឆ្លងផុតបញ្ហាលំបាកទាំងនោះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ មនុស្សស្រីបើអាចស៊ូទ្រាំនឹងរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន ទោះបីជាគ្មានសង្សារ ឬត្រូវរស់នៅនិងដោះស្រាយបញ្ហាដែលកើតមានក្នុងជីវិតតែម្នាក់ឯងក៏ដោយ ក៏នៅតែអាចរកសេចក្តីសុខមកឱ្យខ្លួនឯងបានដែរ លើសពីនេះ អាចនឹងរស់នៅមានក្តីសុខ ជាងជីវិតអ្នកមានគូសង្សារទៀតផង។
មនុស្សស្រី បើអាចស៊ូទ្រាំនឹងរឿងទាំង៣នេះបាន ទោះគ្មានសង្សារក៏រស់នៅមានក្តីសុខដែរ៖
១. ភាពបរាជ័យដែលកើតមានក្នុងជីវិត

មនុស្សយើងម្នាក់ៗ ទោះមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ជៀសមិនផុតពីការដែលទទួលបាននូវភាពបរាជ័យដែរ ហើយការដែលទទួលបានលទ្ធផលខកបំណង ទាំងដែលបានប្រឹងប្រែងអស់ពីសមត្ថភាពហើយនោះ វាប្រៀបបីដូចជាសម្លាប់ក្តីសង្ឃឹម របស់មនុស្សស្រីទាំងមូលអញ្ចឹង។
ក៏ប៉ុន្តែ ប្រសិនបើមនុស្សស្រី អាចស៊ូទ្រាំនឹងភាពបរាជ័យ ដែលកើតមាននៅក្នុងជីវិតបាន ទោះជួបបរាជ័យឬដួលប៉ុន្មានដងទៀត ក៏មនុស្សស្រីមិនបណ្តោយឱ្យខ្លួនឯងត្រូវបាក់ទឹកចិត្តទៀតឡើយ។ ជាងនេះទៅទៀត ទោះត្រូវដោះស្រាយបញ្ហា និងគ្មានអ្នកលើកកម្លាំងចិត្តដូចអ្នកដទៃក៏ដោយ មនុស្សស្រីគឺច្បាស់ជាអាចរស់នៅបានយ៉ាងមានសេចក្តីសុខ ជាមួយនឹងភាពរឹងមាំរបស់ពួកគេ។
២. ការសើចចំអកឡកឡើយរបស់អ្នកដទៃ

ទម្រាំតែជោគជ័យ មនុស្សម្នាក់ៗត្រូវហែលឆ្លងកាត់ពាក្យសម្តីរិះគន់ជាន់ពន្លិចរបស់អ្នកដទៃជាច្រើន ប៉ុន្តែប្រសិនបើមិនរឹងមាំ មិនអត់ធ្មត់ មិនស៊ូទ្រាំជាមួយនឹងការសើចចំអកឡកឡើយរបស់អ្នកទដៃទេនោះ ការសើចចំអកឡកឡើយរបស់អ្នកដទៃ នឹងមានឥទ្ធិពលខ្លាំងមកលើអ្នកខ្លួនអ្នកជាក់ជាមិខខាន។ ហេតុនេះហើយ ស្រីៗបើអាចស៊ូទ្រាំនឹងការសើចចំអករបស់អ្នកដទៃបាន ដោយមិនចាំបាច់ត្រូវខ្វល់ពីមនុស្សទាំងនោះ អ្នកប្រាកដជាអាចរស់នៅយ៉ាងមានភាពស្ងប់សុខ ទោះត្រូវប្រឈមមុខទៅនឹងបញ្ហានេះ តែម្នាក់ឯងក៏ដោយ។
៣. ការទប់នឹងកំហឹង

មនុស្សស្រីភាគច្រើន ពិបាកនឹងទប់អារម្មណ៍ខ្លួនឯងខ្លាំងណាស់ ទើបជាហេតុធ្វើឱ្យខ្លួនពួកគេ ចេះតែគ្មានក្តីសុខ បើទោះបីមានអ្វីៗគ្រប់គ្រាន់ហើយក៏ដោយ ប៉ុន្តែបើមនុស្សស្រីអាចស៊ូទ្រាំ នឹងកំហឹងដែលមាននៅក្នុងខ្លួនរបស់ខ្លួនឯងបាន ច្បាស់ណាស់ថាអារម្មណ៍របស់អ្នក នឹងមិនអាចមកគ្របដណ្តប់លើខ្លួនអ្នក បានដោយងាយឡើយ ផ្ទុយទៅវិញ អ្នកនឹងក្លាយទៅជាមនុស្សស្រីមានភាពអត់ធ្មត់ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ហើយអាចរស់នៅបានដោយមានក្តីសុខ បើទោះបីជាគ្មានសង្សារ ឬមនុស្សដែលចាំនៅដាស់តឿនអ្នកក៏ដោយ ក៏អ្នកអាចដាស់តឿនខ្លួនឯងបានដែរ៕
ប្រភព៖ phunutoday