វៀតណាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពពីសារព័ត៌មានZing New របស់វៀតណាម បានធ្វើការចុះផ្សាយពី រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដោយបានធ្វើការចុះចំណងជើងយ៉ាងដូច្នេះថា ជីវិតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងធ្វើជារឿងភាគទូរទស្សន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញនៅក្នុងអត្ថបទនោះ សារព័ត៌មានZing New បានបន្តសរសេរយ៉ាងដូច្នេះថា៖
រឿង "កូនប្រុសក្រោមព្រះច័ន្ទពេញបូណ៌មី" ប្រាប់ពីដំណើរជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូ និងបន្ទាប់ពីលោករៀបការ។ នោះជាពេលដែលលោកតស៊ូប្រយុទ្ធក្រោមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេសពីរបបខ្មែរក្រហម....
សូមរំលឹកផងដែរថា រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺជាខ្សែភាពយន្តខ្នាតធំ ដែលបង្ហាញពីប្រវត្តិតស៊ូ និងដំណើរជីវិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការសរសេរដោយសម្តេចផ្ទាល់ ហើយគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នាពេលឆាប់ៗខាងមុខនេះ៕
ប្រភព៖ zing new
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖


