កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍សម្រាប់ទស្សនិកជនជាច្រើន បន្ទាប់ពី តារាចម្រៀងស្រី Rihanna បានបង្ហាញដំណឹងមានផ្ទៃពោះកូនទី៣ ជាពិសេស ព្រមជាមួយនឹងការបង្ហាញខ្លួនជាបន្តបន្ទាប់ ក្នុងឈុតឆើតឆាយ ចូលរួមកម្មវិធីផ្សេងៗ ខណៈពេលដែលនាងកំពុងពរពោះ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ តារាចម្រៀងស្រី Rihanna ក៏បានទាក់ទាញចំណាប់អារម្មណ៍សាជាថ្មីទៀតហើយ ក្រោយពីបានបង្ហាញខ្លួន ស្លៀកពាក់ឈុតបែបស៊ិ.ច.ស៊ី ទៅញ៉ាំអាហារពេលល្ងាច នៅភោជនីយដ្ឋានមួយក្នុងទីក្រុង Cannes ជាមួយមិត្តប្រុសរបស់នាងគឺតារារ៉េប A$AP Rocky។

ការបង្ហាញខ្លួនលើកនេះ Rihanna បានមកជាមួយនឹងឈុតរ៉ូប ម៉ាក Brandon Maxwell ពណ៌ខ្មៅ បង្ហាញពីរាងកាយពីចំហៀងរបស់នាង ដែលកំពុងមានផ្ទៃពោះកូនទី ៣ នៅពេលបង្ហាញវត្តមានដើម្បីគាំទ្រ A$AP Rocky នៅឯការបញ្ចាំងភាពយន្តថ្មីរបស់លោក ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






