តារាស្រីជើងចាស់ថៃទាំងនេះ អាយុកាន់តែច្រើនសម្រស់នៅតែស្អាត

//s9.kh1.co/d9/d9ad7267322d894cec492823896e7bb15421894c.png
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

មើលរឿងឃើញសម្ដែងរាប់ឆ្នាំទៅហើយ តែនៅតែឃើញតារាស្រីជើងចាស់ថៃទាំងនេះ ហាក់មិនផ្លាស់ប្ដូររូបសម្រស់ទៅណាសោះ នៅតែស្អាតដដែល។

ថៃ៖ នៅក្នុងសង្គមសិល្បៈរបស់ប្រទេសថៃ មានតារាជាច្រើនប្រឡូកក្នុងវិស័យមួយនេះ តាំងពីវ័យជំទង់រហូតដល់វ័យចំណាស់ ដោយសារទីផ្សារសិល្បៈត្រូវការតួ​សម្ដែង ដែលមានអាយុច្រើនតម្រូវទៅតាមប្រភេទសាច់តរឿង។ ពិតណាស់ បើទោះបីដើរតួម្ដាយ ឬតួយាយក៏គេឃើញតារាជើងចាស់​​ ហាក់មានមហាជនគាំទ្រ ស្រលាញ់មិនចាញ់តារាចំណូលក្មេងៗឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ការងារសិល្បៈរបស់ប្រទេសថៃក៏រីកចម្រើន មានការគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស ទើបធ្វើឲ្យការងារអ្នកសិល្បៈមានច្រើនជាបន្តបន្ទាប់យ៉ាងដូច្នេះ។ ក្នុងនោះដែរ យើងក្រឡេកទៅមើលតារាស្រីជើងចាស់ប៉ុន្មានរូប ដែលមានវ័យច្រើនទៅហើយ តែនៅមានកម្លាំងមាំមួន អាចថតសម្ដែងបានយ៉ាងល្អដដែល។ មិនតែប៉ុណ្ណោះ គេឃើញថា សម្រស់តារាស្រីជើងចាស់មានអាយច្រើននោះ នៅតែមានសម្រស់ស្រស់ស្អាតដូចដើម គ្មានប្រែប្រួលសោះឡើយ។ 

តួយ៉ាង តារាស្រីជើងចាស់របស់ប្រទេសថៃ ដែលតែងតែមានហ្វេនសរសើរពីរូបសម្ផស្សស្អាត មិនចាស់ទៅតាមវ័យទាំងនោះមានដូចជា៖ 

១៖ Yotassawan

លោកយាយ Yotassawan ជាតារាជើងចាស់មួយរូបដែលទទួលបានការគាំទ្រច្រើន ជាពិសេសតារារូបនេះនៅតែបន្តការងារសិល្បៈដូចដើម ទោះវ័យកាន់តែជ្រេ បើនិយាយពីសម្រស់នៅតែស្អាតដូចដើមតែម្ដង។ 

Yotassawan
Yotassawan

២៖ Duangta Tungkamani

Duangta Tungkamani ជាតារាដែលគេស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំង គ្រប់រឿងល្បីៗដែងតែឃើញវត្តមានតារារូបនេះចូលរួមសម្ដែង បើក្រឡេកមើលរូបសម្ផស្ស ឃើញថាតារារូបនេះហាក់គ្មានប្រែប្រួលសម្រស់ទៅតាមវ័យឡើយ។ 

Duangta Tungkamani
Duangta Tungkamani

៣៖ Koi Tarika

តារាជើងចាស់ Koi Tarika ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារសម្ដែងមួយរូប ដែលមានភាពល្បីល្បាញ ម្យ៉ាងវិញទៀត ទោះចូលសិល្បៈរាប់ឆ្នាំរហូតមានវ័យកាន់តែច្រើន តែគេឃើញតារារូបនេះ នៅតែស្អាតផូរផង់ដដែល។ 

៣៖ Koi Tarika
៣៖ Koi Tarika

៤៖ Prima Ratchata

តារាសម្ដែងនិយមលេងតួកាចឆ្នាស់ Prima Ratchata បច្ចុប្បន្ននៅតែបន្តការងារសិល្បៈដូចដើម ហើយពីមួយឆ្នាំទៅមួយកាន់តែមមាញឹកជាងមុនទៅទៀត ប៉ុន្តែតារារូបនេះនៅតែអាចថែសម្រស់ឲ្យនៅក្មេងបានដដែល។ 

Prima Ratchata
Prima Ratchata

៥៖ Daraneenute Pasutanavin

Daraneenute Pasutanavin អាចនិយាយបានថា តារារូបនេះតែងតែដើរតួអ្នកបំរើ ឬតួម្ដាយ តែក៏មានមហាជននស្គាល់និងគាំទ្រច្រើនមិនចាញ់តារាផ្សេងៗឡើយ បើនិយាយដល់សម្រស់តារារូបនេះ នៅតែស្មេងស្អាតមិនចាញ់ពេលមុនៗប៉ុន្មានទេ។

Daraneenute Pasutanavin
Daraneenute Pasutanavin
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T