ថតបានជូ្រកពោន ជាប្រភេទសត្វមានដោយកម្រ ​កំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា

//s9.kh1.co/b0/b06869c20d65a7daec30af6f7f54c812caa984eb.jpg
សង្គម

 ០៥-កុម្ភៈ-២០២២ ៨ព្រឹក · ៤ ឆ្នាំមុន

ជូ្រកពោន ឬជ្រូកព្រុល ជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។

កម្ពុជា៖ យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ជូ្រកពោន ឬជ្រូកព្រុល ជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស៖ Hog Badger ឈ្មោះវិទ្យាសាស្រ្ត៖ Arctonyx collaris)។ ជ្រូកពោន ឬជ្រូកព្រុលនេះ ត្រូវបានថតរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា។

ជ្រូកពោន ឬជ្រូកព្រុល មានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០មម និងមានទម្ងន់ពី ៧-១៤គ.ក កន្ទុយប្រវែង ១២០-១៧០មម និងជើងក្រោយ ១១៥-១៣៤មម។វាជាសត្វមានមាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងដូចច្រមុះជ្រូក។ សត្វប្រភេទនេះរស់នៅតាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ ចំណីអាហាររបស់វាមានដូចជាមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។

ក្រសួងបរិស្ថាន បញ្ជាក់ថា ជ្រូកពោន ឬជ្រូកព្រុល មានវត្តមាននៅតាមតំបន់ព្រៃស្ទើទូទាំងប្រទេសកម្ពុជា ជាពិសេសនៅភាគនិរតី ឦសាន និងភាគខាងជើង៕

ជូ្រកពោន ឬជ្រូកព្រុល
ជូ្រកពោន ឬជ្រូកព្រុល
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/38/3841daaeccf93314790823cfe4295e9bc14ec303.jpg

អ្នកនាំពាក្យសហភាពអឺរ៉ុប អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

 ០៦-កញ្ញា-២០២៥ 
 ១០ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T