ធ្លាប់តែទុកសក់វែង! តែដល់ពេល ម៉េង កែវពេជ្ជតា ទុកសក់ខ្លីអញ្ចឹងទៅ ស្អាតមិនចាញ់តារាហុងកុងទេ

//s9.kh1.co/b8/b8394ee085907db4d31d2a91d57d6041d29aba73.jpg
តារា & កម្សាន្ដ

 ០១-កុម្ភៈ-២០២២ ១២ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង ម៉េង កែវពេជ្ជតា ប្តូរស្ទីលមកទុកសក់ខ្លីត្រឹមកវិញ ដោយកន្លងមកអ្នកនាង ឃើញតែទុកសក់វែងប៉ុណ្ណោះ ដោយលើកនេះស្អាត និងប្លែកជាងមុនច្រើន។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពជាមួយនឹងស្ទីលសក់ខ្លី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយកន្លងមកអ្នកនាង​ធ្លាប់តែទុកសក់វែងប៉ុណ្ណោះ​ មើលទៅប្លែកម្យ៉ាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងជើងចាស់រូបនេះ បានប្តូរស្ទីលមកទុកសក់ខ្លីត្រឹមកវិញ ដោយបន្ថែមសោភ័ណ្ឌភាពជាមួយនឹងការផាត់មុខតិចៗ ស្តើងៗបែបធម្មជាតិ ដែលលើកនេះមើលទៅមិនត្រឹមតែប្លែកនោះទេ គឺថែមធ្វើឱ្យអ្នកនាងកាន់តែក្មេងជាងវ័យបន្ថែមមួយទៀតផង និយាយរួមមកមើលមួយភ្លែតចង់ច្រឡំទៅនឹងក្មេងៗស្រករ២០ជាងផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសរសើរអំពីសម្រស់ និងការលេងខ្លួន តារាចម្រៀង ម៉េង កែវពេជ្ជតា ដែលមើលទៅស្អាត និងមានភាពទាក់ទាញទៀតផង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

   តារាចម្រៀង ម៉េង កែវពេជ្ជតា 
   តារាចម្រៀង ម៉េង កែវពេជ្ជតា 
   តារាចម្រៀង ម៉េង កែវពេជ្ជតា 
   តារាចម្រៀង ម៉េង កែវពេជ្ជតា 
   តារាចម្រៀង ម៉េង កែវពេជ្ជតា (រូបថ្មី)
   តារាចម្រៀង ម៉េង កែវពេជ្ជតា (រូបថ្មី)
ម៉េង កែវ​​ពេជ្ជតា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T