អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Rodrygo ប្រចាំក្លិប Real Madrid បាននិយាយថារូបគេចង់ឈ្នះពាន បាល់ទាត់ពិភពលោកឆ្នាំ២០២២ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ជាងពានផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានកោះហៅចូលជម្រើសជាតិដោយលោក Tite សម្រាប់ការប្រកួតវគ្គជម្រុះបាល់ទាត់ទល់នឹង អេក្វាទ័រ និង ប៉ារ៉ាហ្កាយ។

Rodrygo សង្ឃឹមថាបន្ទាប់ពីឆ្លង់កាត់ការលេង២ប្រកួតនេះរួចគឺ លោក Tite អាចនឹងកោះហៅគេឲ្យចូលលេងនៅជម្រើសជាតិក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតាតែម្ដង។

Rodrygo បានថ្លែងប្រាប់ TNT Brazil ថា៖
វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំដែលអាចវិលត្រឡប់ចូលក្រុមជម្រើសជាតិប្រេស៊ីល។ វាជាគោលដៅមួយសម្រាប់ខ្ញុំដែលអាចវិលទៅលេងក្នុងក្រុមជម្រើសជាតិ។ ខ្ញុំគិតថាការប្រកួតទាំងនេះអាចបញ្ជាក់បាន ហើយខ្ញុំសង្ឃឹមថានឹងបានចូលលេងនៅជម្រើសជាតិទៀងទាត់។ ជនជាតិប្រេស៊ីលទាំងអស់សុទ្ធតែចង់លេងនៅកាតា។ ខ្ញុំនឹងព្យាយាមដើម្បីបានទៅទីនោះ។ បើខ្ញុំលេងបានល្អ(នៅវគ្គជម្រុះ) ខ្ញុំនឹងមានឱកាសបានទៅលេងនៅទីនោះ។ បើសិនខ្ញុំអាចជ្រើសរើសបាន ខ្ញុំចង់ឈ្នះពានបាល់ទាត់ពិភពលោកក្នុងឆ្នាំ២០២២នេះ។

ប្រភព៖ marca