កប់ណាស់! ស្ងាត់ៗ Barca យកបានតារាឆ្នើមរបស់ Chelsea រូបនេះហើយ រង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ

//s9.kh1.co/03/03c7ad1b00b17da906ee739218c60b4430aa58d0.jpg
កីទ្បា

 ២៦-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Barca យកបានតារាឆ្នើមរបស់ Chelsea រូបនេះហើយ គ្រប់យ៉ាងរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ

បរទេស៖ កិច្ចព្រមព្រៀងរបស់ Cesar Azpilicueta ក្នុងការផ្ទេរទៅកាន់ Barcelona ត្រូវបានធ្វើរួចរាល់ហើយ ហើយខ្សែការពារសញ្ជាតិ អេស្ប៉ាញ រូបនេះនឹងចាកចេញពី Chelsea បន្ទាប់ពីកុងត្រារបស់គាត់ផុតកំណត់នៅរដូវកាលក្រោយ, នេះបើតាមប្រភពធំៗមួយចំនួននៅក្នុងប្រទេស អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=367,q=100/2e/2e279c3c4b8f8d567bb9d1b4b48472a92ba43621.jpeg

ជាការពិតណាស់ កីឡាករវ័យ ៣២ រូបនេះឆ្នាំនឹងផុតកុងត្រាជាមួយ Chelsea នៅរដូវកាលក្រោយនេះហើយ, ក្នុងនោះគាត់មានបំណងចង់ត្រឡប់ទៅកាន់ប្រទេស អេស្ប៉ាញ ដែលជាទឹកដីកំណើតរបស់គាត់វិញ ដើម្បីបន្តអាជីពជាកីឡាករបាល់ទាត់បន្តទៀត។

https://s9.kh1.co/__image/w=650,h=465,q=100/82/82ef72f0526937caac8bd42d312d293f88ce09ab.jpg

ជាមួយគ្នានេះ យោងតាមការចុះផ្សាយរបស់កាសែត Elchiringuitotv បានឱ្យដឹងថា, ការផ្ទេររបស់ Azpilicueta ទៅកាន់ Barcelona នៅរដូវក្តៅខាងមុខគឺបានធ្វើរួចរាល់ហើយ, ក្នុងនោះក្លិបអ្នកមានបុណ្យនឹងផ្តល់កុងត្រាឱ្យរូបគេ ២ ឆ្នាំ អមជាមួយជម្រើសបន្ត ១ ឆ្នាំទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/6a/6aa3ef9a2f21a3b5569d68e9dc89a319f50505d5.jpg

ស្របពេលជាមួយគ្នានេះអ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano បានចុះផ្សាយដូចគ្នាផងដែរថា, Barca ព្រមផ្តល់ជូនកុងត្រាទៅឱ្យ Azpilicueta រយៈពេល ២ ឆ្នាំ អមជាមួយជម្រើសបន្តមួយឆ្នាំទៀត៕

ប្រភពSi.com

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T