បែកធ្លាយវីដេអូលោក Rangnick ប្រាប់អ្នកគាំទ្រផ្ទាល់មាត់ថាតារាឆ្នើមរបស់ Man UTD រូបនេះនឹងចេញនៅរដូវក្តៅខាងមុខហើយ

//s9.kh1.co/7c/7c871955b4e6b734cad26b235392abca290f9faa.jpg
កីទ្បា

 ២៦-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

បែកធ្លាយវីដេអូលោក Rangnick ប្រាប់អ្នកគាំទ្រផ្ទាល់មាត់ថាតារាឆ្នើមរបស់ Man UTD រូបនេះនឹងចេញនៅរដូវក្តៅនេះហើយ

បរទេស៖ គ្រូបង្វឹកបណ្តោះអាសន្នរបស់ Manchester United លោក Ralf Rangnick បានមានប្រសាសន៍ប្រាប់អ្នកគាំទ្រផ្ទាល់មាត់ថា Jesse Lingard នឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះហើយ បន្ទាប់ពីគាត់ផុតកុងត្រាជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=634,h=441,q=100/46/460c6b432d6c56ba73731f336d618a273aaa428d.jpg

ជាការពិតណាស់ រដូវកាលនេះ Lingard ហាក់ជួបនូវស្ថានភាពមិនល្អទាល់តែសោះ, តួយ៉ាងរូបគេទើបតែបង្ហាញខ្លួនបានចំនួន ៨៨ នាទីប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Premier League, ហើយនៅខែ មករា នេះរូបគេក៏កំពុងមានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបមួយចំនួនផងដែរ។

https://s9.kh1.co/__image/w=650,h=480,q=100/6b/6b66548fc016b7617632a4b1ae7c3bb9ab6832fb.jpg

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះឡើងដោយគណនីឈ្មោះ PhezTheRed នៅលើបណ្តាញសង្គម TikTok, លោក Rangnick បាននិយាយសំណេះសំណាលជាមួយអ្នកគាំទ្រ Man UTD នៅក្រៅកីឡដ្ឋាន Old Trafford ហើយអ្វីដែភ្ញាក់ផ្អើលនៅពេលពួកគេសួរអំពីអនាគតរបស់ Lingard, លោក Rangnick បានឆ្លើយតបទៅវិញដោយមិនលាក់លាមនោះទេ។

https://s9.kh1.co/__image/w=590,h=350,q=100/7f/7ffcc72a91c43463cd1de7ed9b2eed23fc89725d.jpg

ក្នុងនោះលោក Rangnick បានមានប្រសាសន៍ដោយបើកចំហរយ៉ាងដូច្នេះថា៖

គាត់នឹងចាកចេញនៅរដូវក្តៅនេះហើយ៕

លោក Ralf Rangnick

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T