ចូលរួមសោកស្តាយផង ភ្លើងឆេះផ្ទះ អស់៣ខ្នងហើយ ថែម បាត់បង់មនុស្សដល់ទៅ…

//s9.kh1.co/56/56d0c682f4f6fc855f96af4552623b7286b94781.png
សង្គម

 ២៦-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មាន​ករណី​អគ្គីភ័យ​កំពុង​តែ​ឆាប​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​​មួយ​កន្លែង បណ្តាលឲ្យមានជនរងគ្រោះ​ចំនួន​ ៣ នាក់​ និង​ស្លាប់​បាត់បង់​អាយុ​ជីវិត​ម្នាក់

ភ្នំពេញ៖ នៅលើផេកជាផ្លូវការ​របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរាយការណ៍មកថា មានអគ្គីភ័យ លេបត្របាក់ ផ្ទះ​ចំនួន ​៣ លែ្វង​ នៅតំបន់មួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយហេតុការណ៍ នឹកស្មានមិនដល់នេះ បានបណ្តាលឲ្យមានជនរងគ្រោះ​ចំនួន​ ៣ នាក់​ បានរងរបួស និងបានបណ្តាលឲ្យ ​មនុស្សស្លាប់​បាត់បង់​អាយុ​ជីវិត​ម្នាក់ ​ភេទ​ស្រី​ អាយុ​ប្រហែល ​២៦​ ឆ្នាំ​ ក្រោយ​បាន​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​

រឿងរ៉ាវអកុសលមួយនេះ បានកើតឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង​ ០៣:០០​ នាទី​យប់​ ដែលស្ថិត​នៅខាង​ក្រោយ​វត្ត​ទួល​ ភូមិ​​បឹង​សាឡាង​ សង្កាត់​ឫស្សីកែវ​​​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​​ ខណះពេលនេះរថយន្ត​ពន្លត់​អគ្គីភ័យ​កំពុង​តែ​ជួយ​អន្តរាគមន៍​ផ្ទាល់​នៅ​កន្លែង​កេីត​ហេតុ​ផងដែរ​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T