ងាយៗ! បុរសរូបនេះ ស៊ីឈ្នួលឈរតម្រង់ជួរជំនួសគេ អាចរកបានប្រាក់យ៉ាងច្រើនក្នុងមួយថ្ងៃ

//s9.kh1.co/26/26db1f61bcaa6a84ac1865267eafa689280e309a.jpg
សង្គម

 ២៦-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ការឈរតម្រង់ជួរជំនួសគេ ដែលអាចរកបានប្រាក់ចំនួន២០ផោនក្នុងមួយម៉ោង (ប្រមាណ២៧ដុល្លារអាមេរិក) និងមានថ្ងៃល្អបំផុត គាត់អាចរកប្រាក់ចំណូលបានរហូតដល់ទៅប្រមាណ២១៨ដុល្លារអាមេរិក។

ចក្រភពអង់គ្លេស៖ បុរសម្នាក់អាយុ៣១ឆ្នាំ មកពីតំបន់ Fulham នៃចក្រភពអង់គ្លេស បានឆ្លៀតពេលទំនេរធ្វើការមួយ ដែលគ្រាន់តែចំណាយពេលច្រើនម៉ោង ឈរតម្រង់ជួរពីមុខហាងទំនិញម៉ាកល្បីៗ ជំនួសឲ្យក្រុមអ្នកមានទ្រព្យស្ដុកស្ដម្ភ ខណៈពួកគេមានការរវល់ខ្លាំងពេក និងមិនអាចធ្វើវាដោយខ្លួនឯងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អស់រយៈពេល៣ឆ្នាំចុងក្រោយនេះ លោក Freddie Beckitt ដែលជាអ្នកនិពន្ធរឿងប្រឌិតខាងប្រវត្តិសាស្ត្រ បានបន្ថែមប្រាក់ចំណូលប្រចាំខែរបស់គាត់ ដោយការឈរតម្រង់ជួរជំនួសគេ ដែលអាចរកបានប្រាក់ចំនួន២០ផោនក្នុងមួយម៉ោង (ប្រមាណ២៧ដុល្លារអាមេរិក) និងមានថ្ងៃល្អបំផុត បានរហូតដល់ទៅប្រមាណ២១៨ដុល្លារអាមេរិក។ ហើយគាត់មិនប្រកាន់លើការឈរតម្រង់ជួរយូរឡើយ ដរាបណាបានប្រាក់ថ្លៃសេវាកម្ម និងប្រាថ្នាថា គាត់អាចចំណាយពេលច្រើនម៉ោងឈរតម្រង់ជួរ ដូច្នេះគាត់អាចប្រែក្លាយសេវាកម្មទៅជាការងារពេញម៉ោងតែម្ដង។

ជាក់ស្ដែង ដំបូងឡើយ វាកើតឡើងដោយក្រុមហ៊ុន Taskrabbit ដែលអនុញ្ញាតឲ្យមនុស្សគ្រប់រូបរាយបញ្ជីពីការងារប្លែកៗផ្សេងៗគ្នា ដោយអតិថិជនគ្រាន់តែជ្រើសរើសសេវាកម្មណាមួយ និងទាក់ទងឲ្យបំពេញតួនាទីជាការស្រេច។ ដូច្នេះគាត់បាននឹកឃើញពីការងារឈរតម្រង់ជួរនេះឡើង និងគិតថាវាជាការងារងាយស្រួលបំផុតនៅក្នុងពិភពលោក។

យ៉ាងណាមិញ គាត់ក៏គិតថា គាត់មិនអាចដំឡើងថ្លៃសេវាកម្មឡើយ ព្រោះការងារនេះមិនតម្រូវឲ្យមានជំនាញ ឬលំបាកណាស់ណាទេ ប៉ុន្ដែវាបានផ្ដល់នូវភាពបត់បែនជាច្រើនក្នុងការរកប្រាក់ចំណូល ហើយគាត់អាចមានពេលបំពេញវាតាមកាលវិភាគនៃការសរសេររឿងរបស់គាត់ផងដែរ៕

ប្រភព: Odditycentral / Facetastic

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព (Cr: Facetastic)
រូបភាព (Cr: Facetastic)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T