ដឹងអត់ថា អ្នកធ្លាប់ឆ្លងកូវីដ១៩ហើយអាច​អត់​កូន​រយៈខ្លី?

//s9.kh1.co/7a/7a26f1f53d5b8bc55095b7799edb065540d65d7c.jpg
យល់ដឹង

 ២៦-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

តាម​ការ​សិក្សា​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ លទ្ធភាព​មាន​កូន​​​របស់​​បុរស​ដែល​វិជ្ជមាន​កូវីដ​-១៩​នៅ​អំឡុង​ពេល​៦០​ថ្ងៃ​ ​​​ ​មាន​ការ​ធ្លាក់​ចុះ។

វ៉ាក់សាំង​កូវីដ​-១៩​ ​មិន​ប៉ះពាល់​ដល់​ការ​មាន​កូន​​ឡើយ​ តែ​ផ្ទុយ​ទៅ​វិញ មនុស្សប្រុស​ដែល​ធ្លាប់​​ឆ្លងជំងឺនេះ ​អាច​កាត់​បន្ថយ​លទ្ធភាព​មានកូន​ខ្លី​ក្រោមការសិក្សា​បញ្ចូលគ្នារវាង​ក្រុម​អ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ​សុខភាព​សាធារណៈ​បូស្ដុន​អាមេរិក និង​វិទ្យាស្ថាន​ពាក់ព័ន្ធមួយចំនួន​ទៀត​នៅ​អាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​តាម​ការ​សិក្សា​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ លទ្ធភាព​មាន​កូន​​​របស់​​បុរស​ដែល​វិជ្ជមាន​កូវីដ​-១៩​នៅ​អំឡុង​ពេល​៦០​ថ្ងៃ​ ​​​ ​មាន​ការ​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​បុរស​ដែល​មិន​មាន​ជំងឺ​កូវីដ ឬ​អ្នក​ដែល​វិជ្ជមាន​កូវីដ​លើស​ពី​៦០​ថ្ងៃ​។ ទិន្នន័យ​នេះ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​​មុន​ៗ​ ​ដែល​ថា​ ​បុរស​​វិជ្ជមាន​កូវីដ​-១៩​មាន​គុណភាព​មេ​ជីវិត​ និង​ប្រព័ន្ធ​បន្ត​ពូជ​ ចុះ​ខ្សោយ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ​នឹង​ចចាមអារ៉ាម​ផ្សេង​ទៀត​ដែល​ថា ការ​ចាក់វ៉ាក់សាំង ក៏​ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន ក្រុម​ស្រាវជ្រាវ​ខាង​លើ​បាន​ពន្យល់ថា ​អ្នកស្ថិត​​ក្នុង​វ័យ​បន្ត​ពូជ មាន​ការ​ភ័ន្តច្រឡំ​ថា​ ​វ៉ាក់សាំង​កូវីដ​អាច​បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន​ ហេតុ​នេះ​ហើយ​ទើប​​អ្នក​ខ្លះ​នៅ​​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បូស្តុន​។ ជាក់​ស្ដែង ការ​សិក្សា​ទៅ​លើ​អ្នក​ដែល​ព្យាយាម​យក​កូន​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ​ហើយ​ បាន​បង្ហាញ​ថា​ វ៉ាក់សាំង​កូវីដ ​មិនបង្អាក់​ដល់​ការ​បង្ក​កំណើត​ដូច ​អ្នក​ដែល​វិជ្ជមាន​កូវីដ១៩ ក្នុង​រយៈពេល​ខ្លី​ទេ​​។

​​អ្នក​ស្រាវជ្រាវ​បាន​គណនា​ប្រូបាប​វដ្ដ​រដូវ​នៃ​ការ​មាន​គភ៌ ដោយ​ប្រើ​កាលបរិច្ឆេទ​​នៃ​វដ្ដ​រដូវ​ចុង​ក្រោយ​របស់​ស្ត្រី​ រយៈពេល​នៃ​វដ្ដ​រដូវ​ធម្មតា និង​ស្ថានភាព​មាន​ផ្ទៃពោះ​។ អត្រា​នៃ​ការ​មាន​កូន​ក្នុង​ចំណោម​​ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​ ១​ដូស ស្ទើរ​តែ​ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ចាក់​វ៉ាក់សាំង​ទាល់​តែ​សោះ ហើយ​លទ្ធផល​នេះ​មាន​ភាព​ដូច​គ្នា​ចំពោះ​បុរស​ដែល​បាន​​ចាក់​វ៉ាក់សាំង​១​ដូស​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​វិភាគ​បន្ថែម​ទៅ​លើ​ចំនួន​ដូស​​វ៉ាក់សាំង​ ​ប្រភេទ​​វ៉ាក់សាំង ប្រវត្តិ​នៃ​ភាព​គ្មាន​កូន ការងារ និង​​កន្លែង​រស់​នៅ ក៏​បង្ហាញ​ថា​ពុំ​មាន​ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​លើ​ការ​មាន​កូន​នោះ​ដែរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T