បរទេស៖ លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Chelsea បានមានប្រសាសន៍ថា លោកជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់លោក Antonio Conte, ខណៈបច្ចុប្បន្នពួកគេទាំង ២ ក៏កំពុងជាគូប្រជែងនឹងគ្នានៅក្របខណ្ឌ Premier League ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅរដូវកាលនេះ លោក Conte បានសម្រេចចិត្តត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ ដោយចូលមកដឹកនាំក្រុម Tottenham Hotspur ជំនួសលោក Nuno Espirito Santo បន្ទាប់ពីបានលោកចាកចេញពីក្រុម Inter Milan។

ដកស្រង់ពាក្យសម្តីដើម, លោក Tuchel បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
វាមិនមានការសង្ស័យទេ ដែលខ្ញុំជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់លោក Conte។ អ្វីដែលគាត់ធ្វើនៅក្នុងក្រុមគឺច្បាស់លាស់, គ្រប់យ៉ាងតែងតែច្បាស់លាស់សម្រាប់ក្រុមរបស់លោក Conte។ ពួកគេតែងតែលេងដោយមានឆន្ទៈចង់ឈ្នះ, កីឡាករមើលទៅមានកាយសម្បទាររឹងមាំ ហើយមានរបៀបលេងទៅតានស្ថានការណ៍ទៀតផង៕
ប្រភព៖ Just Football