ស្ពានបេតុង ខ្សែកាបឫស្សីកែវ ដែលចំណាយទឹកប្រាក់ប្រមាណជាង ៤៣ លានដុល្លា ពេលនេះសាងសង់ បានលើស៥០ភាគរយហើយ

//s9.kh1.co/65/65194466bca7dae6841ea5bdcf5fe4a57d6e34c2.jpg
សង្គម

 ២៥-មករា-២០២២ ៩ល្ងាច · ២ ឆ្នាំមុន

គិតត្រឹមថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលចំណាយទឹកប្រាក់ប្រមាណជាង ៣៥លានដុល្លា លើកាវិនិយោគសាងសង់សាងសង់សម្រេចបាន៦៣.៧%។

ភ្នំពេញ៖ ស្ពានបេតុង ខ្សែកាបបឫស្សីកែវ ដែលចំណាយអស់ទឹកប្រាក់ប្រមាណជាង ៤៣ លានដុល្លា ពេលនេះសាងសង់សម្រេចបាន៦៣.៧%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើគិតត្រឹមថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលចំណាយទឹកប្រាក់ប្រមាណជាង ៣៥លានដុល្លា លើកាវិនិយោគសាងសង ស្ពានបេតុង ខ្សែកាបបឫស្សីកែវ សម្រេចលទ្ឋផលបាន ៦៣.៧% ។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។

ចំពោះគម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។ ស្ពានបេតុងដែលស្ថាបនានៅអម ជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ សងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ ។

គួរបញ្ចាក់ដែរថា ស្ពាននេះសាងសង់ ដោយ ក្រុមហ៊ុនOCICដោយប្រើរយៈពេលវេលា ២៨ ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន ៣៥ លាន ដុល្លារ អាមេរិក ។

យ៉ាងណាមិញ គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ ខាងមុខ៕

ប្រភព៖ ក្រសួងសាធារណៈការ និង ដឹកជញ្ចូន

សូមចូលទស្សនារូបភាពខាងក្រោម៖

 ស្ពានបេតុង ខ្សែកាបបឫស្សីកែវ
 ស្ពានបេតុង ខ្សែកាបបឫស្សីកែវ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T