រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/61/61499534bc67d01061683a10f3c4cfc2d1a5a0fb.jpg
យល់ដឹង

 ២៥-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ជា​ទូ​ទៅ ជំងឺ​មហារីក​មាត់​ស្បូន​មិន​លេច​ចេញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ​។

ជា​ទូ​ទៅ ជំងឺ​មហារីក​មាត់​ស្បូន​មិន​លេច​ចេញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ​។ ប៉ុន្តែ​​គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ នៅ​ពេល​ដែល​ជំងឺ​មហារីក​មួយ​នេះ​វិវត្ត​ចូល​ដំណាក់កាល​ចុង​ក្រោយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នក​​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​។ កត្តា​ហានិភ័យ​មួយ​ចំនួន​​​ រួម​មាន​ មាន​ដៃ​គូ​រួម​ភេទ​ច្រើន​ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​​ ប្រើប្រាស់​គ្រឿង​ញៀន​ ឬ​ជក់​បារី​ជា​ដើម។​ យ៉ាង​ណា​មិញ យើង​គប្បី​តាមដាន​រោគសញ្ញា​ទាំង​នេះ​ឲ្យ​បាន​ដិតដល់​ មុន​នឹង​យឺត​ពេល​។

១. ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​មិន​ប្រក្រតី

បើ​គ្នា​យើង​សង្កេត​ឃើញ​​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ខុស​ប្រក្រតី​ ដូចជា​ក្រោយ​រួម​ភេទ​រួច​​ ចន្លោះ​ពេល​មក​រដូវ ឬ​ក្រោយ​ពេល​អស់​រដូវ​ និង​មក​រដូវ​ច្រើន​ជាង​ធម្មតា ​ព្រម​ទាំង​មាន​រយៈពេល​យូរ​ ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ហើយ។

២. ធ្លាក់​​ទឹក​រម្អិល​ពី​ទ្វារ​មាស​ខុស​ប្រក្រតី​

ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាក់​ទឹក​រម្អិល​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខភាព​​ជា​ច្រើន​ប្រភេទ រួម​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ។ ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ អាច​មាន​ពណ៌​ស្លេក​ពណ៌​ត្នោត​ ឬ​ពណ៌​ផ្កា​ឈូក​ ហើយក្រៅពីនេះ ​ក៏​អាច​មើល​​ទៅ​​ដូច​ទឹក​ ឬ​មាន​ឈាម​ ដោយ​មាន​ក្លិន​មិន​ល្អ ឬ​គ្មាន​ក្លិន​តែ​ម្ដង​។

៣. ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ​

ក្លិន​ឆ្អេះ​ឆ្អាប​ចេញ​ពី​ទ្វារ​មាស​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ ដែល​កើត​ឡើង​ដោយ​សារ​តែ​សំណល់​សេសសល់​ក្នុង​ជញ្ជាំង​ទ្វារ​មាស និង​បង្កើត​បាក់តេរី​ប្រភេទ​ជាក់លាក់​មួយ​។

៤. ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​

អាការៈ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ក៏​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដូច​គ្នា​។ ដូច្នេះ​ហើយ សម្រាប់​ស្រី​ៗ​ដែល​​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្រ្តី​​ ទើប​ជា​ការ​ប្រសើរ​។

៥. ឈឺ​ពោះ

ការ​ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក ឬ​ឈឺ​ពោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ទៀត​​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​។ ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មហារីក​មាត់​ស្បូន​​អាច​ជួប​​រោគសញ្ញា​នេះ​នៅ​ដំណាក់កាល​ដំបូង ប៉ុន្តែ​ក៏​អាច​នឹង​មាន​ការ​ភ័ន្តច្រឡំ​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​​ឲ្យ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់​ជំងឺ​ដោយ​ខ្លួន​ឯង​។

៦. ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​បន្ទោបង់ និង​នោម​​មាន​ឈាម​

បន្ថែម​ពី​នេះ​ ការ​ឈឺ​ចាប់​នៅ​ពេល​​នោម​ និង​នៅ​ពេល​បន្ទោបង់​ក៏​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​។ លើស​ពី​នេះ រោគសញ្ញា​មួយ​ទៀត​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ​ គឺ​នោម​មាន​​ឈាម​ ដែល​ទាមទារ​ឲ្យ​​យើង​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ដោយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T