យល់ដឹង៖ មនុស្សស្រី មិនថាគ្មានលទ្ធភាពប្រើប្រាស់របស់ប្រ៊េន ដូចជាមនុស្សស្រីផ្សេងទៀតក៏ដោយ តែរបស់ចាំបាច់ខ្លះ ក្នុងនាមអ្នកជាមនុស្សស្រី គឺត្រូវតែមានលទ្ធភាពក្នុងការទិញវាយកមកប្រើប្រាស់ជារបស់ផ្ទាល់ខ្លួន ព្រោះថាមនុស្សស្រីជាទូទៅ ប្រសិនបើគ្មានរបស់ចាំបាច់នៅជាប់នឹងខ្លួនទេនោះ ទៅណាមកណាច្បាស់ជាជួបផលវិបាកច្រើនជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ទោះគ្មានលទ្ធភាពទៅទិញរបស់ថ្លៃៗយកមកប្រើដូចជាមនុស្សស្រីផ្សេងទៀតក៏ដោយ តែយ៉ាងហោចណាស់ មនុស្សស្រីត្រូវមានលទ្ធភាពក្នុងការទិញរបស់ចាំបាច់មួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជារបស់ផ្ទាល់ខ្លួន ព្រោះរបស់ទាំងអស់នេះ គឺវាពិតជាចាំបាច់ដែលមនុស្សស្រីគ្រប់រូប ត្រូវការយកវាមកប្រើប្រាស់ខ្លាំងណាស់ តែបើអត់ វាក៏ធ្វើឱ្យមនុស្សស្រី ពិបាកក្នុងការដើរចេញទៅខាងក្រៅផងដែរ។
មនុស្សស្រីទោះគ្មានលទ្ធភាពយ៉ាងណា ក៏ត្រូវមានរបស់ចាំបាច់ទាំងនេះជារបស់ផ្ទាល់ខ្លួនដែរ៖
១. គ្រឿងMake up

សម្រាប់មនុស្សស្រី គ្រឿងMake up គឺជារបស់ចាំបាច់ខ្លាំងបំផុត ដែលមនុស្សស្រីគ្រប់រូបត្រូវតែមានជាចាំបាច់ ព្រោះដូចដែលបានដឹងស្រាប់ហើយ ចំពោះមនុស្សស្រីអ្វីដែលសំខាន់នោះ គឺភាពស្រស់ស្អាតជានិច្ច អញ្ចឹងហើយ បានជាមនុស្សស្រីគ្រប់រូប ទោះគ្មានលទ្ធភាពយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ក៏ត្រូវមានគ្រឿងMake up ជារបស់ផ្ទាល់ខ្លួនដែរ ដោយសារតែវា ជាអ្វីដែលអ្នកត្រូវប្រើវាស្ទើតែជារៀងរាល់ថ្ងៃ។
២. សម្លៀកបំពាក់ កាបូបនិងស្បែកជើងស្អាតៗ

ភាពស្រស់ស្អាតដែលមនុស្សស្រីគ្រប់រូបចង់បាន មិនមែនត្រឹមតែសម្រស់ស្រស់ស្អាត ដែលលមាននៅលើមុខទេ ដងខ្លួនរបស់មនុស្សស្រីក៏សំខាន់ខ្លាំងដែរ ហេតុនេះហើយ មនុស្សស្រីត្រូវការមានសម្លៀកបំពាក់ កាបូបនិងស្បែកជើងស្អាតជារបស់ផ្ទាល់ខ្លួន បើទោះបីជារបស់ទាំងនោះ វាមិនមែនជារបស់ប្រ៊េនក៏ដោយ ឱ្យតែមានជារបស់ផ្ទាល់ខ្លួន មនុស្សស្រីមិនចាំបាច់ភ័យព្រួយ រាល់ពេលចូលរួមកម្មវិធីម្តងៗនោះទេ ព្រោះការតុបតែងខ្លួនពីខាងក្រៅ មិនមែនទាល់តែប្រើរបស់ប្រ៊េនៗ ទើបមើលឃើញស្អាតនោះទេ ត្រឹមធម្មតាៗក៏អាចធ្វើឱ្យមនុស្សស្រី ចូលចុះចំណោមគេបានដែរ។
៣. គ្រឿងអលង្ការ

គ្រឿងអលង្ការ វាជាក៏របស់ដែលសំខាន់ដែលមនុស្សស្រីត្រូវតែមានដែរ បើទោះបីគ្រឿងអលង្ការនោះ មិនមែនជាគ្រឿងមាសពេជ្រក៏ដោយ ក៏មនុស្សស្រីត្រូវតែមាននៅលើដងខ្លួនខ្លះដែរ ព្រោះវាជាផ្នែកមួយ ដែលអាចជួយបន្ថែមភាពស្រស់ស្អាត និងមានភាពលេចធ្លោរបស់មនុស្សស្រីបាន ម្យ៉ាងមនុស្សស្រីសម័យនេះ ទោះប្រើគ្រឿងអលង្ការដែលមិនមែនជាមាសពេជ្រ ក៏មើលទៅឃើញស្រស់ស្អាតដែរ។
៤. ទឹកអប់

បើរូបរាងស្រស់ស្អាត តែក្លិនខ្លួនមិនល្អ វាក៏មិនអាចធ្វើឱ្យមនុស្សស្រី ដើរចេញទៅខាងក្រៅដោយមានភាពជឿជាក់លើខ្លួនឯងបានដែរ ដូច្នេះហើយ ទោះគ្មានលទ្ធភាពយ៉ាងណាក៏ដោយ តែយ៉ាងហោចណាស់ក៏មនុស្សស្រី ត្រូវតែមានទឹកអប់នៅជាប់នឹងខ្លួនជានិច្ចដែរ ដើម្បីធ្វើឱ្យខ្លួនឯង កាន់តែមានភាពជឿជាក់ និងស្រស់ស្រាយជាងពេលដែលមិនមានទឹកអប់នៅជាប់ខ្លួន ព្រោះថាមនុស្សស្រីមិនថាមានភាពស្រស់ស្អាតខ្លាំងប៉ុណ្ណាទេ បើក្លិនខ្លួនមិនល្អ អ្នកណាៗក៏គេមិនចង់នៅក្បែរដែរ៕
ប្រភព៖ phunutoday