សូមប្រយ័ត្ន រកឃើញអ្នកវិជ្ជមានកូវីដអូមីក្រុង ស្នាក់នៅផ្ទះជួល មួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី១

//s9.kh1.co/ce/ce014cd903b76b8375580b72f51754b49142c010.jpg
សង្គម

 ២៤-មករា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាទេ រកឃើញអ្នកវិជ្ជមានកូវីដអូមីក្រុងស្នាក់នៅផ្ទះជួល ចុះទៅយកទាំងថ្ងៃ

រាជធានីភ្នំពេញ÷ យោងតាមប្រភពហ្វេសប៊ុករបស់សង្កាត់​ស្ទឹង​មានជ័យ​១​ បានប្រកាសថាកាលពី​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានរកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមាន(+) អូមីក្រុង ដោយភ្លាមៗនោះក្រុមការងារសង្កាត់ ភូមិ បានចុះពិនិត្យមើលដល់ផ្ទះជួលរបស់អ្នកជំងឺផ្ទាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយហេតុថាសភាពផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ(+) អូមីក្រុងទៅកាន់មណ្ឌលព្យាបាលស្របតាមបច្ចេកទេសវិជ្ជសាស្រ្ត។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន មេត្តាជ្រាបជាព័ត៌មាន និងបន្តអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩៕

ក្រុមគ្រូពេទ្យចុះយកអ្នកជំងឺអូមីក្រុង
ក្រុមគ្រូពេទ្យចុះយកអ្នកជំងឺអូមីក្រុង
ផ្ទះជួលរបស់អ្នកជំងឺអូមីក្រុង
ផ្ទះជួលរបស់អ្នកជំងឺអូមីក្រុង
ផ្ទះជួលរបស់អ្នកជំងឺអូមីក្រុង
ផ្ទះជួលរបស់អ្នកជំងឺអូមីក្រុង
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T