អុញនោះ! អ្នកគាំទ្រ Man UTD ជាច្រើនទទូចឲ្យក្លិបដាក់កីឡាករឆ្នើមរូបនេះឲ្យអង្គុយកៅអីបម្រុងទៅ

//s9.kh1.co/99/99c3877c853cc45ab21666be8ec3f5c0cd8ea180.jpg
កីទ្បា

 ២៤-មករា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

អ្នកគាំទ្រ Man Utd មិនពេញចិត្តការលេងរបស់ Ronaldo

អង់គ្លេស៖ អ្នកគាំទ្រក្លិប Manchester United ជា ច្រើនបានទទូចឲ្យក្រុមបិសាចក្រហមមេត្តាឈប់ដាក់កីឡាករ Cristiano Ronaldo ឲ្យលេងជាជម្រើសដំបូង ពោល រូបគេគួរតែស្ថិតនៅលើកៅអីបម្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកគាំទ្រក្លិប Manchester United
  អ្នកគាំទ្រក្លិប Manchester United

ជាការពិតណាស់ កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ ជាថ្មីម្តងទៀតបានបរាជ័យក្នុងស្វែងរកទម្រង់លេងល្អមួយក្នុងការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅទល់នឹង​ West Ham United ខណៈ Marcus Rashford ជា វីរបុរសក្នុងការប្រកួតនេះបន្ទាប់ពីរូបគេបានរកគ្រាប់បាល់ជ័យជម្នះ ១ទល់នឹង០ នៅនាទីទី៩០+៣។

កីឡាករ​ Cristiano Ronaldo
កីឡាករ​ Cristiano Ronaldo

ក្នុងការប្រកួតនេះទៀតសោត គេសង្កេតឃើញថា Ronaldo ពុំសូវធ្វើបានល្អឡើយ ហើយ បួនប្រកួតដែលរូបគេបានបង្ហាញខ្លួននៅក្នុងឆ្នាំថ្មីនេះ គឺ គេមិនទាន់អាចរកបានមួយគ្រាប់នៅឡើយទេ។ ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រ Man Utd ជា ច្រើនបានបង្ហោះសារមិនពេញចិត្តនៅលើបណ្តាញសង្គមដោយទទូចឲ្យលោក Ralf Rangnick គួរតែដាក់ Ronaldo ឲ្យស្ថិតនៅបម្រុងទៅ៕

កីឡាករ​ Cristiano Ronaldo
កីឡាករ​ Cristiano Ronaldo

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T