អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះសារមួយលើកទឹកចិត្តអ្នកគាំទ្រនិងមិត្តរួមក្រុមក្រុមបិសាចក្រហម Manchester United បន្ទាប់ពីពួកគេបានយកឈ្នះ West Ham ១ ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃទី២២ខែមករាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធ Marcus Rashford ជាអ្នកស៊ុត១គ្រាប់ចុងម៉ោងនាទីទី៩០+៣ ជួយឲ្យ Man UTD ទទួលបានបីពិន្ទុហើយឥលូវនេះបិសាចក្រហមឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ។

ក្នុងនោះ Ronaldo ក៏បានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតនេះផងដែរ ហើយក្រោយចប់ការប្រកួតគេបានបង្ហោះសារថា៖
ជាជ័យជំនះមួយដ៏សំខាន់ ពួកយើងកាន់តែកៀកមួយជំហានទៀតហើយដើម្បីសម្រេចគោលដៅរបស់ពួកយើង។ ផ្លូវដែលពួកយើងដើរគឺពិតជារលាក់និងមានឧបសគ្គច្រើនណាស់ ប៉ុន្តែពួកយើងនឹងឈរជាមួយគ្នានិងខិតខំប្រឹងប្រែងលេងឲ្យកាន់តែស្វិតស្វាញដើម្បីឲ្យអ្នកគាំទ្ររបស់ពួកយើងមានមោទកភាព។ តោះយើងទៅ បិសាច!

ប្រភព៖ sportskeeda