ដាក់ចំៗ! Benzema ថាអ្នកដែលរិះគន់ខ្សែប្រយុទ្ធរូបនេះគឺសុទ្ធតែអ្នកមិនយល់ពីបាល់ទាត់

//s9.kh1.co/27/2791db3999ac1527935c57be16404b6786bebc02.jpg
កីទ្បា

 ២៤-មករា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Benzema វាយបកទៅអ្នករិះគន់​​​ខ្សែប្រយុទ្ធ​​​រូបនេះ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema បាននិយាយថាអ្នកដែលបានរិះគន់ខ្សែប្រយុទ្ធ Lionel Messi គឺមិនបានយល់ច្បាស់ពីបាល់ទាត់នោះទេ បើទោះបីជាពេលនេះ Messi ខ្សត់គ្រាប់បាល់ក្រោយផ្លាស់ទៅ Paris Saint-Germain ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែប្រយុទ្ធ Lionel Messi

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចាកចេញពី Barcelona និងផ្ទេរមក PSG កាលរដូវក្ដៅកន្លងទៅប៉ុន្តែ Messi រាងមានភាពលំបាកក្នុងការសម្របខ្លួននៅក្លិបថ្មីដោយគេរកបានតែ១គ្រាប់គត់ក្នុងការបង្ហាញខ្លួន១១ប្រកួតក្នុងក្របខណ្ឌ Ligue 1 ហើយរកបាន៥គ្រាប់នៅក្របខណ្ឌ Champions League។

  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែប្រយុទ្ធ Lionel Messi

យ៉ាងណាមិញ Benzema ដែលជាតារាឆ្នើមប្រចាំក្លិប Real Madrid គិតថា Messi កំពុងស្ថិតនៅក្នុងដំណាក់កាលសម្របខ្លួននភ PSG។

  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែប្រយុទ្ធ Lionel Messi

Benzema បានថ្លែងប្រាប់ TF1 ថា៖

តើគេមិនអាចជោគជ័យយ៉ាងម៉េចទៅ? វាគ្រាន់តែជាពេលវេលាមួយស្ថិតក្នុងដំណាក់កាលដែលគេត្រូវសម្របខ្លួនព្រោះគេមិនបានស៊ុតបញ្ចូលទីច្រើនទេ។ តែអ្នកមើលថាតើគេធ្វើអីខ្លះនៅលើទីលាន។ ក្នុងករណីខ្លះ អ្នកមិនអាចទៅរិះគន់កីឡាករដូចគេបានទេ អ្នកដែលរិះគន់ Messi គឺសុទ្ធតែមិនយល់ពីបាល់ទាត់ បើនិយាយឲ្យពិតទៅ។

ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T