បើកកកាយក្លិបទាំង ២០ដែលមានជាងគេបំផុត ខណៈ Barcaឈរនៅតំណែងកំពូល ចំណែក Man UTD បានត្រឹមចំណាត់ថ្នាក់...

//s9.kh1.co/88/88b13fd510079312499cdd4bc3cc86ddb253162d.jpg
កីទ្បា

 ២៣-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

បើកកកាយក្លិបទាំង ២០ដែលមានជាងគេបំផុត ខណៈ Barcaឈរនៅតំណែងកំពូល ចំណែក Man UTD បានត្រឹមចំណាត់ថ្នាក់...

បរទេស៖ Barcelona និង Real Madrid បានស្ថិតនៅក្នុងតំណែងកំពូលក្នុងនាមជាក្លិបបាល់ទាត់ដែលមានជាងគេទាំង ២០ នៅលើពិភពលោក, ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងចំណោមក្លិបទាំងអស់ គឺមានវត្តមានក្លិបមកពីក្របខណ្ឌ Premier League ច្រើនជាងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Laporta និង Perez
លោក Laporta និង Perez

Real Madrid ត្រូវបាន Barcelona ដែលជាក្រុមគូប្រជែងនៅ La Liga បំបាក់មកឈរនៅតំណែងលេខ ២ វិញ, ទោះបីបច្ចុប្បន្នពួកគេកំពុងមានវិបត្តិហិរញ្ញវត្ថុ ដោយជំពាក់បំណុលគេរហូតដល់ទៅ ១.១៣ ពាន់លានផោន ឬប្រមាណជា (១.៥៣ ពាន់លានដុល្លាអាមេរិក) ក៏ដោយ។

អ្នកគាំទ្រ Barcelona
អ្នកគាំទ្រ Barcelona

យោងតាមការសិក្សារបស់ស្ថាប័ន Wealthy Gorilla នៅក្នុងឆ្នាំ ២០២១ បានបង្ហាញថា Barcelona បច្ចុប្បន្នជាក្រុមដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ពោលគឺចំនួន ៩៥៩ លានដុល្លាអាមេរិក, ដោយឡែកក្រុម Newcastle ដែលទើបតែប្រកាសម្ចាស់ក្លិបថ្មីមានទ្រព្យសម្បិត្តច្រើនជាងគេបំផុត ពួកគេបានត្រឹមឈរចំណាត់ថ្នាក់ទី ១៩ ប៉ុណ្ណោះ។

ម្ចាស់ក្លិប Newcastle
ម្ចាស់ក្លិប Newcastle

ដកស្រង់លំអិតចេញពីស្ថាប័ន Wealthy Gorilla, ខាងក្រោមនេះជាក្លិបទាំង ២០ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោក៖

20. West Ham United (អង់គ្លេស/Premier League): ២២៤.៥ លានដុល្លារ

19. Newcastle United (អង់គ្លេស/Premier League): ២២៨.៦ លានដុល្លារ

18. AC Milan (អ៊ីតាលី/Serie A): ២៣៥.៦ លានដុល្លារ

17. Everton (អង់គ្លេស/Premier League): ២៤១.៤ លានដុល្លារ

16. Schalke 04 (អាល្លឺម៉ង់/2. Bundesliga): ២៧៦.៥ លានដុល្លារ

15. AS Roma (អ៊ីតាលី/Serie A): ២៨៣.៦ លានដុល្លារ

14. Inter Milan (អ៊ីតាលី/Serie A): ៣១៨.៥ លានដុល្លារ

13. Atletico Madrid (អេស្ប៉ាញ/La Liga): ៣៤៥.៣ លានដុល្លារ

12. Borussia Dortmund (អាល្លឺម៉ង់/Bundesliga): ៣៦០ លានដុល្លារ

11. Arsenal (អង់គ្លេស/Premier League): ៤៩៧.៩ លានដុល្លារ

10. Juventus (អ៊ីតាលី/Serie A): ៥២៤.៥ លានដុល្លារ

9. Chelsea (អង់គ្លេស/Premier League): ៥៨៥.៣ លានដុល្លារ

8. Tottenham Hotspur (អង់គ្លេស/Premier League): ៥៩៤.៥ លានដុល្លារ

7. Liverpool (អង់គ្លេស/Premier League): ៦៨៩.៩ លានដុល្លារ

6. Manchester City (អង់គ្លេស/Premier League): ៦៩៦.៦ លានដុល្លារ

5. Paris Saint-Germain (បារាំង/Ligue 1): ៧២៥.៥ លានដុល្លារ

4. Bayern Munich (អាល្លឺម៉ង់/Bundesliga): ៧៥៣.១ លានដុល្លារ

3. Manchester United (អង់គ្លេស/Premier League): ៨១១.៧ លានដុល្លារ

2. Real Madrid (អេស្ប៉ាញ/La Liga): ៨៦៤ លានដុល្លារ

1. Barcelona (អេស្ប៉ាញ/La Liga): ៩៥៩ លានដុល្លារ៕

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T